• 2018-08-03 10:57:54
  • ព័ត៌មាន

អ្នក​ណា​ថា​នៅ NAGA ថ្លៃ! មក​ដឹង​តម្លៃ​កន្លែង​ដើរ​លេង​ខ្លះៗ​នៅ​ទីនោះបានដឹង

  • 2018-08-03 10:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន តែង​គិត​ថា រាល់​ការ​ដើរ​លេង ញ៉ាំ​អាហារ ឬ​ការ​ចំណាយ​ផ្សេងៗ​នៅ NAGAWORLD សុទ្ធ​តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន តែ​ធាតុ​ពិត NAGA ក៏​មាន​កន្លែង​មួយ​ចំនួន ដែល​អាច​ឲ្យ​អ្នក​សប្បាយ​ដោយ​មិន​ចំណាយ​ប្រាក់​ច្រើន ហើយ​ពេល​ខ្លះ​ក៏​អាច​ថោក​ជាង​ខាង​ក្រៅ​ផង​ដែរ៖

  • 2Pangea (ជាន់​ទី២ NAGA ២) តម្លៃ​ត្រឹមតែ ១៦,៥០ដុល្លារ ក្នុង ១នាក់ ដោយ ២នាក់ ថែម ១នាក់ ចាប់​ពី​ម៉ោង ៥:៣០-៧:៣០ យប់ ដែល​ជា​កន្លែង​ញ៉ាំ​អាហារ​សេរ៊ី (Buffet) វែង​ជាង​គេ​នៅ​ភ្នំពេញ មាន​ទាំង​អាហារ​អឺរ៉ុប អាស៊ី និង​មាន​បង្កង​ធំៗ​ផង​ដែរ។
គ្រឿងសមុទ្រខ្លះៗនៅ 2Pangea
  • Korean Grill Restaurant (ជាន់ទី១ NAGA ១) តម្លៃ ១៨ដុល្លារ មួយ​ឈុត អាច​រើស​សាច់​មាន់ សាច់​ជ្រូក គ្រឿង​សមុទ្រ ឬ​សាច់​គោ (បន្ថែម ៥ដុល្លារ) ដែល​ជា​ភោជនីយដ្ឋាន​សាច់​អាំង​បែប​កូរ៉េ ដោយ​មាន​ចុងភៅ​ជា​ជនជាតិ​កូរ៉េ​ផ្ទាល់។
ឈុតសាច់គោ ២៣ដុល្លារ
  • Golden Horizon (ជាន់​ផ្ទាល់​ដី NAGA ២) Cocktail អយស្ទ័រ និង​ភេសជ្ជៈ​ជាច្រើន​ប្រភេទ តម្លៃ​ត្រឹម​តែ ២ដុល្លារ ប៉ុណ្ណោះ ចាប់​ពី​ម៉ោង ៦-១០យប់ ដោយ​មាន​ការ​សម្ដែង​ប្លែកៗ​រៀង​រាល់​ថ្ងៃ​ផង​ដែរ។
Cocktail នៅ Golden Horizon តម្លៃ ២ដុល្លារ ១កែវ

ក្រៅ​ពី​ហាង​មួយ​ចំនួន​ខាង​លើ NAGAWORLD ក៏​មាន​កន្លែង​កម្សាន្ត​ផ្សេងៗ​ដូចជា ក្លឹប ដាលីន ដាលីន ខារ៉ាអូខេ ៨៨៨ និង Fក្លឹប​ជាដើម ដោយ​ចំណាយ​មិន​ខុស​ពី​ការ​ដើរ​លេង​ខាង​ក្រៅ​ប៉ុន្មាន ហើយ​អ្នក​ក៏​មិន​បាច់​ហត់​ជិះ​ទៅ​ណេះ ទៅ​ណោះ ដើម្បី​បាន​ការ​កម្សាន្ត​ទាំង​នេះ។

បច្ចុប្បន្ន NAGAWORLD មាន​បន្ទប់​ប្រភេទ Sweet, Deluxe ១,៦៥៨បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង ដែល​ផ្ដល់​ការ​កម្សាន្ត​រហូត​ទល់​ភ្លឺ ព្រម​ទាំង​មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែល​មាន ២,០០០ កៅអី​នៅ NAGA ២ និង​ហាង​លក់​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Groupដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ទី ១ នៅ​កម្ពុជា៕

បន្ទប់ខារ៉ាអូខេ ៨៨៨

អត្ថបទ៖ វិទូ

មតិយោបល់