- 2018-08-05 01:56:49
- ព័ត៌មាន
ដំណាំខុសច្បាប់រាប់រយដើមត្រូវបានសមត្ថកិច្ចរកឃើញ និងបំផ្លាញចោល
- 2018-08-05 01:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណាំខុសច្បាប់រាប់រយដើមត្រូវបានសមត្ថកិច្ចរកឃើញ និងបំផ្លាញចោល
ចន្លោះមិនឃើញ
សមត្ថកិច្ចឲ្យដឹងថាដំណាំកញ្ឆាជាង៨០០ដើមត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវរកឃើញនិងបំផ្លាញចោល ខណៈម្ចាស់ដំណាំមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ។
នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីល្ងាចម្សិលមិញបានសរសេរថា នៅថ្ងៃទិី៣ ខែសីហា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តតាកែវ បានរកឃើញកន្លែងដាំដំណាំកញ្ឆាមួយកន្លែងនៅក្នុង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ទោះយ៉ាងណា មន្ត្រីកងរាជអាវុធហត្ថពុំបានឃើញម្ចាស់ចម្ការនោះទេ ពេលកងកម្លាំងចុះទៅដល់។ ប្រភពដដែលបន្ត។
បើតាមប្រភពខាងលើកញ្ញាដែលរកឃើញ និងបំផ្លាញចោលមានចំនួន២៤រង ឬស្មើនឹង៨៤៥ដើម។ ក្រៅពីបំផ្លាញដើមកញ្ឆាទាំងនេះមន្ត្រីក៏បានបំផ្លាញចោលផងដែរនូវអាងស្តុកទឹក និងទុយោទឹកពីរខ្សែមានប្រវែងប្រហែល២០០ម៉ែត្រ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាម្ចាស់ដាំកញ្ឆាដើម្បីផ្តន្ទាទោសតាមច្បាប់។ ប្រភពដដែលបញ្ជាក់។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចបានរកឃើញកន្លែងដាំកញ្ឆានេះ ដោយកន្លងមកសមត្ថកិច្ចនៅខេត្តតាកែវក៏បានរកឃើញ និងបំផ្លាញចោលដំណាំប្រភេទនេះផងដែរ៕