• 2018-08-09 00:00:00
  • ព័ត៌មាន

ល្បងប្រាជ្ញា៖ រុយក្នុងកែវកាហ្វេ សុំដូរថ្មី ស្រាប់តែយកអាដដែលឲ្យ

  • 2018-08-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភា បាន​អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ម្នាក់​ឯង។ ក្រោយ​ពេល​គេ​លើក​កែវ​កាហ្វេ​ឲ្យ មួយ​សន្ទុះ​ស្រាប់តែ សុភា ប្រទះ​ឃើញ​សត្វ​រុយ​មួយ​ក្បាល​នៅ​ក្នុង​នោះ។ សុភា ក៏​បាន​សុំ​ឲ្យ​​អ្នក​បម្រើ​ដូរ​ថ្មី។

បន្ទាប់​ពី​ទទួល​បាន​កែវ​ថ្មី​រួច សុភា បាន​ភ្លក់​មួយ​ម៉ាត់​មើល ស្រាប់តែ​ខឹង​ចិត្ត​ភ្លាម ហើយ​ដឹង​ថា វា​គឺ​ជា​កែវ​ចាស់ ដោយ​គេ​គ្រាន់តែ​យក​សត្វ​រុយ​ចេញ​ប៉ុណ្ណោះ។

តើ សុភា អាច​ដឹង​យ៉ាង​ម៉េច​ថា​វា​ជា​កែវ​កាហ្វេ​ចាស់? (សូម​គិត​ពិចារណា មុន​ពេល​មើល​ចម្លើយ​ខាង​ក្រោម)

ចម្លើយ៖ ដោយសារតែ កាហ្វេ​ដែល​យក​មក​ក្រោយ គឺ ផ្អែម​រួច​ទៅ​ហើយ ព្រោះ សុភា បាន​ដាក់​ស្ករ​ចូល មុន​ពេល​មើល​ឃើញ​សត្វ​រុយ៕

ចុច​អាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់