• 2018-08-09 02:38:03
  • ព័ត៌មាន

បង្ហាញ​ខ្លួន​ថ្ងៃ​ដំបូង TOUS les JOURS សាខាថ្មីនៅសៀមរាប មនុស្សណែនពេញហាង

  • 2018-08-09 02:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញហាង​នំប៉័ង​TOUS les JOURS បាន​បើក​សាខា​ថ្មី នៅ The Heritage walk ក្រុង​សៀមរាប​ហើយ។ អតិ​ថិ​ជន​អាច​ទទួល​យក​រសជាតិ​នំ​បុ័ង​ដ៏​ឈ្ងុយឆ្ងាញ់ និង​ការ​ផ្ដល់​ជូន​ពិសេសៗ​ពី​ហាង​នំបុ័ង​TOUS les JOURS ចាប់​តាំង​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៩​យ​ប់​។

ជា​ការ​អបអរ​ដល់​ការ​បើក​ដំណើរកា​រនេះ​ផងដែរ TOUS les JOURS នឹង​ផ្ដល់​ជា​កម្ម​វី​ធី​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ចំនួន ៣០០​នាក់​ដំបូង​ដោយ​ឥតគិតថ្លៃ​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា ដប​ទឹក​(Tumbler) ឆត្រដ៏ស្រស់​ស្អាត និង​នំ​ខេក​របស់​ដ៏​ឈ្ងុយឆ្ងាញ់ TOUS les JOUS​។ អ្វីដែល​កាន់តែ​ពិសេស​ថែម​ទៀត​នោះ គឺ​អ្នកគាំទ្រ​ ៣​នាក់​ដំបូង​គេ​បង្អស់​ ដែល​បាន​ទៅដល់​ក្នុង​ហាង​មុនគេ​ភ្លាម​នោះ នឹង​ទទួល​បាន​ទាំង​៣​មុខ​ព្រម​គ្នា​តែម្ដង​ គឺ​ទាំង​ឆត្រ ដប​ទឹក និង​នំ​ខេក​។

នៅ​មិនទាន់​អស់​ទេ នៅ​មាន​៥០០០សន្លឹក​ទៀត ពី​​សាខា​ថ្មី TOUS les JOURS The Heritage Walk គឺ​រាល់​ការ​ចំណាយ​ទាំងអស់ នឹង​ទទួល​បាន​បណ្ណ​ប​ញ្ចុះ​តម្លៃ​ ៣០% សម្រាប់​ការ​ចំណាយ​បន្ទាប់​លើ​គ្រប់​មុខ​ទំ​និ​ញ​ ដែល​ចែកសរុប​ចំនួន​ ៥០០០​សន្លឹក។

សម្រាប់​ព័ត៌មាន​បន្ថៃ​ម សូម​ទំនាក់ទំនង​ទៅកាន់​៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់