• 2018-08-11 07:48:44
  • ព័ត៌មាន

ប្តូរ​បរិយាកាស​ថ្មី ផឹក​កាហ្វេ ស្តាប់ឆ្មាយំ មានតែអ្នកស្រលាញ់ឆ្មាទេទើបយល់អារម្មណ៍នេះ

  • 2018-08-11 07:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់ សត្វ​ឆ្មា ពេល​នេះ​អ្នក​អាច​ទៅ​ទស្សនា ឆ្មា​ស្អាតៗ Cute Cute ជាច្រើន​នៅ​ហាង Cat U House ដែល​ទើប​នឹង​បើក​ថ្មី​បានហើយ។

ហាង​ខាង​លើ​នេះ​ដែល​ដំណើរ​ការ​តាំង​ពី​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ ២០១៨ មួយ​នេះ ក៏​អនុញ្ញាត​ឲ្យ​អតិថិជន អាច​លេង​កម្សាន្ត និង​ថតរូប​ជាមួយ​ឆ្មា​ទាំង​នោះ​ផងដែរ​។ Cat U House នឹង​ផ្លាស់ប្តូរ​អារម្មណ៍​លោកអ្នក ដែល​ធ្លាប់​ស្តាប់​ច​ម្រៀង​ពេល​ពិសា​កាហ្វេ មក​ស្តាប់​សំឡេងឆ្មា​យំ​វិ​ញ​ម្តង​ វាមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​៥៧ កែង​ផ្លូវ ៣៣៤ សង្កាត់ បឹង​កេងកង ១ ខណ្ឌ ចំការមន​។

Cat U House ត្រូវបាន​បង្កើតឡើង​ដោយ​ពាក្យ​បី ៣ ម៉ាត់​ជា​ភាសា​អង់គ្លេស Cat ដែល​មាន​ន័យថា ឆ្មា ពាក្យ You ដែល​មាន​ន័យថា​អ្នក និង​ពាក្យ House ដែល​មាន​ន័យថា ផ្ទះ ដែល​យក​ពាក្យ​ទាំង​៣ នេះ​បូក​ចូលគ្នា​មាន​ន័​យ​ថា អ្នក និង ឆ្មា គឺ​នៅផ្ទះ​តែមួយ​។ គោល​បំណង​សំខាន់​​គឺ​ ចង់ឲ្យ​អ​តិ​ថិ​ជន​ពិសា​កាហ្វេ និង​ភេសជ្ជៈ​ផ្សេងៗ ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ក្នុង​ហាង Cat U House និង​អាច​លេង​កម្សាន្ត ជាមួយ​ឆ្មា​ជាច្រើន ដែល​មាន​នៅក្នុង​ហាង​មួយ​នេះ​។ លើសពី​នេះ Cat U House ក៏​ជាប​ណ្ដុំ​នៃ​ក្រុម​អ្នក​ចូលចិត្ត​សត្វ​ឆ្មា​ជួប​ជុំ​គ្នា និង​អ្នក​ដែល​ចូលចិត្ត​សត្វ​ឆ្មា កាន់តែ​មាន​ភាពស្និទ្ធស្នាល​ជា​ជាមួយ​សត្វ​ឆ្មា​។

“​ហាង​របស់ខ្លួន មិន​បាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ហាង​កាហ្វេ​ប្រេន ក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ Cat U house ជា​កន្លែង​ផ្ទះ​របស់​អ្នក​គ្រប់​គ្នា ព្រោះ​អតិ​ថិ​ជន​ដែល​ចូល​មក​ទី​នេះ គឺ​មិនមែនជា​ភ្ញៀវ​ទេ ប៉ុន្តែ​ជា​គឺជា​សមាជិកគ្រួសារ ដូចជា​បងស្រី ប្អូនស្រី បង​ប្រុស ប្អូន​ប្រុស​។ ចំពោះ​រសជាតិ​ភេសជ្ជៈ​របស់​ហាង Cat U house នេះ គឺ​ផ្ដោតទៅលើ​រសជាតិ​ប្លែក ដែល​នៅ​ប្រទេស​កម្ពុជា​ពុំ​ទាន់មាន​”​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​តំណាង​ម្នាក់​នៅ​ក្នុង​ហាង​នេះ។

នាពេលខាងមុខ ហាង Cat U house នឹង​បន្ថែម​លក្ខណៈ​ពិសេស​ទៀត ដោយ​មិនមែន​មានតែ​កាហ្វេ និង​ភេសជ្ជៈ គឺ​ថែមទាំង​មាន​នូ​វ​គំនូរប្រេង​ទៀ​ត​ផង​។ លើសពី​នេះ​ហាង Cat U house នឹង​មាន​ក្រុម​ភ្លេង​ ដើម្បី​ឲ្យ​អ្នក​មកទី​នេះ​បាន​ស្ដាប់ភ្លេង​កំ​ដរ​អារម្មណ៍​​ផង​ដែរ៕

ព័​ត៌មាន​បន្ថែម​អាច​ចូល​តាមដាន​ក្នុង​ផេគ​៖ Cat U House

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់