• 2018-08-23 03:44:26
  • ព័ត៌មាន

ឌូតឺតេ ព្រមានចិនហាមធ្វើរឿង១នៅសមុទ្រហ្វីលីពីន បើមិនចង់មានសង្គ្រាម

  • 2018-08-23 03:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​ព្រមាន​រដ្ឋាភិបាល​ចិន​ចំ​ៗ ថា​កុំ​ឲ្យ​បូម​ប្រេង​និង​ធនធាន​ផ្សេង​ៗ​ទៀត​នៅ​សមុទ្រ​ហ្វីលីពីន​ខាង​លិច បើ​មិន​ដូច្នោះ​សង្គ្រាម​អាច​នឹង​កើត​ឡើង។

ខណៈ​ពេល​ដែល​ប្រទេស​ចិន បាន​ទាម​ទារ​​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​មូល​រួម​ទាំង​សមុទ្រ​ហ្វីលីពីន​ខាង​លិច​ថា​ជា​របស់​ខ្លួន។ ប៉ុន្តែ​តុលាការ​បាន​បដិសេធ​ការ​ទាមទារ និង​ទទួល​ស្គាល់​សមុទ្រ​ហ្វីលីពីន​ខាង​លិច ស្ថិត​ក្នុង​ទឹកដី​ហ្វីលីពីន​ដែល​ពួកគេ​អាច​ទាញ​យក​ធនធាន​ពី​ក្នុង​ទឹក​នៅ​តំបន់​នេះ​បាន។

នៅ​ក្នុង​ជំនួប​ជាមួយ​ចៅហ្វាយ​ក្រុង Visayas កាល​ពី​យប់​ថ្ងៃ​អង្គារ ប្រធានាធិបតី​រូប​នេះ​ឲ្យ​ដឹង​ថា "ខ្ញុំ​បាន​ប្រាប់​លោក Xi Jinping ថា​យើង​ក៏​មាន​ការ​ទាមទារ​ និង​សេចក្ដី​សម្រេច​ផង​ដែរ។ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​នៅ​កាន់​តំណែង ខ្ញុំ​នឹង​ការពារ​សេចក្តី​សម្រេច​នេះ បើ​មិន​ដូច្នោះ​ទេ​សង្គ្រាម និង​ការ​សម្លាប់​រង្គាល​នឹង​កើត​មាន​ឡើង។ ប្រសិន​បើ​អ្នក​ហ៊ាន​បូម​ប្រេង​នៅ​តំបន់ អ្នក​នឹង​មាន​បញ្ហា។"

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​បី​ហើយ​ដែល​បុរស​ខ្លាំង​ហ្វីលីពីន​ព្រមាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ការពារ​ទឹក​ដី​របស់​ខ្លួន ជុំ​វិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

ចុចអាន ៖

ប្រភព៖ Inquirer ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់