• 2018-08-29 07:44:52
  • ព័ត៌មាន

ធ្លាយទំនប់នៅមីយ៉ាន់ម៉ា លិចលង់ផ្លូវសំខាន់ៗកណ្ដាលក្រុង

  • 2018-08-29 07:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់​វារីអគ្គិសនី​មួយ បាន​បាក់​បណ្ដាល​ឲ្យ​លិច​លង់​ផ្នែក​ជា​ច្រើន​នៃ​ទីក្រុង Yangon, Mandalay និង​Naypyitaw នៃ​ប្រទេស​មីយ៉ាន់ម៉ា​នា​ថ្ងៃ​ពុធ​នេះ។

យោង​តាម​មន្ត្រី​សង្គ្រោះ​បន្ទាន់​ឲ្យ​ដឹង​ថា ខ្លួន​បាន​បញ្ជូន​កង​ពល​តូច​ជា​ច្រើន​នាក់​ដើម្បី​ទៅ​ជួយ​សង្គ្រោះ​ប្រជាជន​ទាន់​ពេល​វេលា ក្រោយ​ពេល​ដែល​ទំនប់​បាន​បាក់​នៅ​ម៉ោង ៥:៣០នាទី​ព្រឹក បណ្ដាល​ឲ្យ​ទីក្រុង Swar និង​ភូមិ​ចំនួន​ពីរ ត្រូវ​បាន​លិច​លង់។ លើស​ពី​នេះ​ទៀត ទឹក​ជំនន់​ក៏​បាន​ហូរ​កាត់​ផ្ដាច់​ផ្លូវ​សំខាន់​ៗ និង​ផ្លូវ​ហាយវ៉េ​ទៀត​ផង។

ក្រោយ​ពេល​កើត​ហេតុ អាជ្ញាធរ​បាន​បិទ​ផ្លូវ​ហាយវ៉េ​ចេញ​ពី​ទីក្រុង Yangon ទៅ Mandalay ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Swar។ ទោះយ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ក្នុង​តំបន់​ទាំង​អស់​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​លិច​លង់ និង​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព។

គួរ​ឲ្យ​ដឹង​ថា ភ្លៀង​រដូវ​មូស្យុង​ដ៏​ខ្លាំងក្លា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ​នេះ បាន​បង្ក​ជា​ទឹក​ជំនន់​លិច​លង់​ជា​ច្រើន​កន្លែង​ដែល​បណ្ដាល​ឲ្យ​ប្រជាជន​ជាង ១០​ម៉ឺន​នាក់​បង្ខំ​ជម្លៀស​ចេញ​ទៅ​កាន់​ទី​សុវត្ថិភាព និង​យ៉ាង​ហោច​ណាស់​មនុស្ស ១១​នាក់​បាន​ស្លាប់​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់