- 2018-09-26 03:18:14
- ព័ត៌មាន
ហួសចិត្ត! សិល្បៈក្រោមទឹកដំបូងបង្អស់ក្នុងលោក ត្រូវកម្ទេចចោលព្រោះហេតុផលមួយ
- 2018-09-26 03:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! សិល្បៈក្រោមទឹកដំបូងបង្អស់ក្នុងលោក ត្រូវកម្ទេចចោលព្រោះហេតុផលមួយ
ចន្លោះមិនឃើញ
ប៉ូលិសមួយក្រុម បានយកចបនិងឧបករណ៍ធ្ងន់ៗជាច្រើនដើម្បីកម្ទេចវិចិត្រសាលលិចទឹកដំបូងគេបង្អស់របស់ពិភពលោកនៅកោះម៉ាល់ឌីវ។
វិចិត្រសាលនេះ ត្រូវបានបើកឡើងដំបូងកាលពីខែកក្កដាដែលមានដាក់តាំងរូបចម្លាក់ផ្សេង និងបង្ហាញខ្លួននៅពេលទឹកស្រក ឬបាត់ទៅវិញនៅពេលទឹកឡើង។ ប៉ុន្តែប្រធានាធិបតីម៉ាល់ឌីវលោក Abdulla Yameen បានចេញបញ្ជាឲ្យកម្ទេចចោលព្រោះធ្វើឲ្យប៉ះពាល់ដល់សាសនាអ៊ីស្លាម ដែលមានអ្នកកាន់ជាង ៣៤ម៉ឺននាក់ក្នុងប្រទេស។ លោកអះអាងថា សិល្បៈនេះបានប៉ះពាល់ដល់បព្វជិត បើរូបចម្លាក់ទាំងនេះ មិនមាននិមិត្តសញ្ញាឬអត្ថន័យណាមួយទាក់ទងនឹងសាសនាក៏ដោយ។
គួរឲ្យដឹងថា ស្នាដៃសិល្បៈដ៏កម្រនេះ ត្រូវបានគេឲ្យឈ្មោះ Coralarium ត្រូវបានរចនាដោយវិចិត្រករអង់គ្លេសឈ្មោះ Jason DeCaires Taylor ដែលអនុញ្ញាតឲ្យភ្ញៀវជ្រមុជទឹកដើម្បីទៅមើលស្នាដៃសិល្បៈក្រោមទឹកដ៏អស្ចារ្យមួយនេះ៕