- 2018-10-02 09:55:00
- ព័ត៌មាន
នេះហើយចំនួនថវិកាដែលកម្ពុជា ទុកជួយឥណ្ឌូណេស៊ី ក្រោយគ្រោះធម្មជាតិដ៏សង្វេគ
- 2018-10-02 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយចំនួនថវិកាដែលកម្ពុជា ទុកជួយឥណ្ឌូណេស៊ី ក្រោយគ្រោះធម្មជាតិដ៏សង្វេគ
ចន្លោះមិនឃើញ
មុននេះបន្តិច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថារាជរដ្ឋាភិបាលកម្ពុជា នឹងជួយឧបត្ថម្ភទឹកប្រាក់ ១ចំនួនដល់ប្រទេសឥណ្ឌូណេស៊ី។ ជំនួយនេះ កើតមានក្រោយគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិដ៏ធំ លើទីក្រុងប៉ាលូ និងកោះស៊ូឡាវេស៊ី។
តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តរួមចំណែកជួយឥណ្ឌូណេស៊ី ក្នុងចំនួនទឹកប្រាក់មនុស្សធម៌ ២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតខ្លាំង និងរលកយក្សស៊ូណាមិវាយប្រហារមកលើកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រ ទី២៨ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងមហន្តរាយឥណ្ឌូនេស៊ី ឲ្យដឹងថាចំនួននាក់ស្លាប់កើនដល់ ៤០៥នាក់ ខណៈពេលដែលជាង ៤០០ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។
ក្រោយពេលដែលរញ្ជួយដីកម្រិត ៧,៥រ៊ិចទ័របានធ្វើឲ្យមានរលកយក្សស៊ូណាមិ បោកបក់មកលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ៣៥០ ០០០ នាក់នៅឆ្នេរនៃទីក្រុង Palu។ ក្នុងនោះជនរងគ្រោះភាគច្រើន ត្រូវបានកប់នៅក្រោមអគារ និងផ្ទះសម្បែងនៅឡើយ ដោយសារតែការជួយសង្គ្រោះខ្វះកម្លាំង និងឧបករណ៍គ្រប់គ្រាន់។