- 2018-10-14 07:07:34
- ព័ត៌មាន
បំណងសម្រេចចុងក្រោយ១គត់របស់សម្ដេចតា ពេលទ្រង់សោយទិវង្គតកាលពី៦ឆ្នាំមុន
- 2018-10-14 07:07:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំណងសម្រេចចុងក្រោយ១គត់របស់សម្ដេចតា ពេលទ្រង់សោយទិវង្គតកាលពី៦ឆ្នាំមុន
ចន្លោះមិនឃើញ
ព្រះមហាវីរក្សត្រ ព្រះ នរោត្តម សីហនុ មានព្រះបំណងច្រើន តែបំណងមួយក្នុងចំណោមទាំងនោះគឺ ក្រោយទ្រង់សោយទិវង្គត ទ្រង់ចង់បានព្រះអដ្ឋិរបស់ទ្រង់តម្កល់ជាមួយនឹងព្រះរាជបុត្រីគឺព្រះរាជធីតា នរោត្តម គន្ធបុប្ផា ជាបុត្រីសំណព្វចិត្ត ដែលបានសុគតតាំងព្រះជន្ម៤ឆ្នាំ ។
កាលពីឆ្នាំ១៩៥២ ព្រះបរមអដ្ឋិរបស់ព្រះនាងម្ចាស់ក្សត្រីយ៍ត្រូវបានតំកល់ទុកក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយ ក្នុងបរិវេណ ព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំងចតុមុខ។ លុះបំណងសម្រេចចុងក្រោយ ពេលដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់សោយទិវង្គតនៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ព្រះបរមអិដ្ឋរបស់ព្រះអង្គក៏ត្រូវបានយកទៅបញ្ចុះនៅក្នុងចេតិយរួមជាមួយនឹងព្រះរាជបុត្រីសំណព្វរបស់ព្រះអង្គដែរ ទាំងនេះគឺធ្វើតាមព្រះរាជបណ្តាំរបស់ព្រះអង្គ។