- 2018-10-16 04:36:39
- ព័ត៌មាន
ធ្វើដំណើរគ្រប់ខេត្តក្រុង លោកឯកអគ្គរដ្ឋទូតអាមេរិកសរសើរពលរដ្ឋខ្មែរមិនដាច់ពីមាត់
- 2018-10-16 04:36:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើដំណើរគ្រប់ខេត្តក្រុង លោកឯកអគ្គរដ្ឋទូតអាមេរិកសរសើរពលរដ្ឋខ្មែរមិនដាច់ពីមាត់
ចន្លោះមិនឃើញ
ឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt បានធ្វើទស្សនកិច្ចផ្ឡូវការ និងដំណើរកម្សាន្ត២៦ខេត្តរបស់ប្រទេសកម្ពុជាតាំងពីលោកបានមកធ្វើជាទូតនៅកម្ពុជាតាំអពីឆ្នាំ២០១៥មក ហើយលោកថាគ្រប់កន្លែងដែលលោកបានទៅដល់លោកបានទទួលការស្វាគមន៍យ់ាងកក់ក្តៅពីប្រជាពលរដ្ឋកម្ពុជា។
លោក William Heidt បានស្បថចូលកាន់តំណែកជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជាកាលពីឆ្នាំ២០១៥ ហើយលោកនឹងត្រូវបញ្ចប់បេសកកម្មរយៈពេលបីឆ្នាំរបស់លោកនៅខែខាងមុខ។
ក្នុងវីដេអូឃ្លីបរយៈពេលជាង១នាទីផ្សាយលើ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា មាននិយាយពីដំណើរកម្សាន្តរបស់លោកWilliam Heidt នៅក្នុងប្រទេសកម្ពុជា។
តាមរយៈវីដេអូឃ្លីបនេះ លោកបានលើកឡើងពីកន្លែងមួយចំនួនក្នុងបណ្តាខេត្ត ក្រុងទាំង២៦ដែលលោកបានទៅដល់។ លោកថាសកម្មភាពមួយដែលលោកចូលចិត្តជាងគេក្នុងពេលដែលលោកបំពេញការងារនៅកម្ពុជាគឺការធ្វើដំណើរ។
លោកបញ្ជាក់ថាលោកបានទៅដល់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ បានជិះគោយន្ត និងបានបោះតង់ស្នាក់នៅលើភ្នំរយៈពេលពីរយប់ផងដែរ។ លោកបន្តទៀតថាលោកចូលចិត្តមើលផ្សោតនៅខេត្តក្រចេះ ហើយលោកក៏បានសម្រាកមួយយប់នៅព្រៃឡង់របស់កម្ពុជា។ លោកថាអាមេរិកបានធ្វើការជាមួយរដ្ឋាភិបាលអផិរក្សតំបន់ព្រៃឡង់អស់ពេលប្រាំឆ្នាំមកហើយ។
លោកនិយាយពីដំណើរកម្សាន្តរបស់លោកទៀតថា លោកក៏ចួលចិត្តខេត្តមណ្ឌលគិរី ជាខេត្តមានជនជាតិដើមភាគតិច និងវប្បធម៌របស់ជនជាតិ។ លោកជឿងថានៅប៉ុន្មានឆ្នាំខាងមុខទៀតខេត្តមួយនេះនឹងក្លាយជាគោលដៅទេសចរណ៍មួយសំខាន់របស់កម្ពុជា។
លោកបន្ថែមថា៖ «ខ្ញុំនឹងសម្មភាព និងទេសភាពជាច្រើននៅកម្ពុជា ខ្ញុំនឹងដៃគូដ៏ស្និទ្ធស្នាលចំពោះគ្នាទៅវិញ ទៅមករវាងប្រជាជនកម្ពុជា គ្រប់កន្លែងទាំងអស់ដែលយើងធ្លាប់ទៅ យើងតែងតែទទួលបានការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ និងកក់ក្តៅបំផុត»៕