- 2018-10-21 07:15:53
- ព័ត៌មាន
ភ្លៀងមួយយប់បណ្តាលឱ្យបាក់ទំនប់ទឹកលិចភូមិពលរដ្ឋនៅខេត្តកំពង់ស្ពឺ
- 2018-10-21 07:15:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លៀងមួយយប់បណ្តាលឱ្យបាក់ទំនប់ទឹកលិចភូមិពលរដ្ឋនៅខេត្តកំពង់ស្ពឺ
ចន្លោះមិនឃើញ
ទំនប់ទឹកមួយកន្លែងស្ថិតនៅចំណុចចម្ការតែគីរីរម្យក្នុងឃុំចំបក់ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបានបាក់ធ្វើឲ្យលិចភូមិប្រជាពលរដ្ឋចំនួនពីរ និងបាត់គោចំនួន៣ក្បាល ងាប់១ក្បាល។ ការបាក់ទំនប់ទឹកខាងលើនេះ កើតឡើងកាលពីរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០១៨។
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងចម្រុះចុះទៅពិនិត្យមើលទំនប់ចំការ តែដែលបាក់មានទំហំទទឹង១២ម៉ែត្រ បណ្តោយ១២០ម៉ែត្រ អាចផ្ទុកទឹកបាន១លានម៉ែត្រគូប។ បានដាច់ទំនប់បណ្តាលឱ្យលិចភូមិចំបក់និងភូមិចេក។
លោកបានបន្តថាព្រមទាំងងាប់គោ១ក្បាលនិងបាត់៣ក្បាលហើយការបាក់ទំនប់ទឹកចម្ការតែខាងលើមិនបានបង្កឱ្យមានអ្នកស្លាប់នោះទេប៉ុន្តែធ្វើឲ្យមានកកស្ទះនូវការធ្វើដំណើរដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមិនអាចធ្វើដំណើរបានរហូតដល់ទៅ៥ម៉ោង។ជំនន់ទឹកភ្លៀងនេះបានធ្វើឲ្យខូចខាតផ្លូវចូលទៅសហគមន៍ចំបក់និងជាប់ភ្ញៀវបរទេស៣នាក់ក្មេងឃ្វាលគោ១០នាក់បានជាប់នៅទីនោះមិនអាចឆ្លងមករួចរហូតដល់ម៉ោង៧យប់ទើបមានការជួយសង្គ្រោះពីអាជ្ញាធរទើបពួកគាត់អាចឆ្លងមកទីទួលមានសុវត្តិភាពហើយបានងាប់គោ១ក្បាលបាត់ចំនួន៣ក្បាលនិងគោយន្តមួយគ្រឿង។ក្នុងនោះលិចភូមិចំនួនពីរប៉ុន្តែមិនធ្ងន់ធ្ងរនោះទេគ្រាន់តែទឹកចូលក្រោមផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងផ្ទះប៉ុណ្ណោះ។
លោកបានបន្ថែមថា ផ្លូវសហគមន៍និងទំនប់ទឹកខាងលោកនិងរកមូលនិធិឃុំ ដើម្បីជួសជុលឡើងវិញ ទុកឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ចំបក់ប្រើប្រាសវិញក្នុងពេលឆាប់ៗនេះ៕