• 2018-10-24 03:59:56
  • ព័ត៌មាន

ចេះតែឆ្ងល់ អ្នកលក់ដូរលើភ្នំគិរីរម្យ យកកន្ទេលយកអីទៅបោកណា? តាមពិតនៅកន្លែងនេះសោះ

  • 2018-10-24 03:59:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​ កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ រមណីយដ្ឋាន​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​ដោយ​ដើម​ស្រល់​ដុះ​ពី​ធម្មជាតិ​នៅ​លើ​ ខ្ពង់រាប​គិរីរម្យ​ ជ្រោះ​ទឹក​ធ្លាក់​ជា​ច្រើន​អន្លើ​ និង​សត្វ​ម្រឹគីម្រឹគា​ជា​ច្រើន​អំបូរ​រស់​នៅ​ទី​នោះ។

ដោយ​ឡែក​ថ្មី​ៗ​នេះ ស្រាប់​តែ​បែក​ធ្លាយ​រូប​មួយ​សន្លឹក បង្ហាញ​ពី​អ្នក​លក់​ដូរ​តាម​តូប តាម​ក្យូស នៅ​លើ​កំពូល​ភ្នំ​នាំ​គ្នា​យក​កន្ទេល​ទុក​ឲ្យ​ភ្ញៀវ​អង្គុយ​ពិសា​អាហារ ទៅ​បោក​គក់​កន្លែង​ងូត​ទឹក​លេង​កម្សាន្ត​តែ​ម្ដង។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ មាន​ការ​ទើស​ចិត្ត​ខ្លាំង​ ព្រោះ​បាន​ធ្វើ​ឲ្យ​បំផ្លាញ​បរិស្ថាន និង​ធ្វើ​ឲ្យ​កង្វក់​ដល់​កន្លែង​ងូត​លេង​កម្សាន្ត​ដ៏​រីករាយ។ យ៉ាង​ណា​ក្ដី​មិន​ទាន់​មាន​ការ​បំភ្លឺ​ណា​មួយ ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​ករណី​នេះ នៅ​ឡើយ​ទេ។

រូបភាព៖ ហ្វេសប៊ុកឈ្មោះ Vandy Rcaf

រមណីយដ្ឋាន​​គិរីរម្យ​គឺ​ជា​តំបន់​ឧទ្យាន​ធម្មជាតិ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ជិត​ រាជធានី​ភ្នំពេញ​ជាង​គេ​ ហើយ​តាំង​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​(និរតី​ទិស) នៃ​រាជធានី​ប្រទេស​កម្ពុជា។ ពី​ក្រុង​​ភ្នំពេញ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​គិរីរម្យ​បាន​យ៉ាង​ងាយ​ស្រួល​តាមរយៈ​ផ្លូវ​ជាតិ​លេខ​៤​ ដូច​ទៅ​កាន់​ក្រុង​​ព្រះសីហនុ​ដែរ​​ ប៉ុន្តែ​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​ ៨៧​​ត្រង់​ម្ដុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​ គេ​នឹង​​ឃើញ​មាន​ផ្លូវ​បំបែក​ខាង​ស្ដាំ​ដៃ​មួយ​ឆ្ពោះ​ទៅ​កាន់​តំបន់​ គិរីរម្យ​ ដែល​មាន​ចម្ងាយ​ផ្លូវ​ ២៧គ.ម ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ ១០​គ.ម ដំបូង​គឺ​ជា​ផ្លូវ​រាប​ស្មើ​ និង​១៧​គ.ម បន្ទាប់​គឺ​ជា​ផ្លូវ​ឡើង​ខ្ពង់រាប​ និង​ភ្នំ។ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ១១៤គ.ម​ និង​១៤៧​គ.ម​​ ពី​ក្រុង​ព្រះសីហនុ​ ឬ​មាន​ចម្ងាយ​ ៤៤​គ.ម​ពី​ទី​រួម​ខេត្ត​​កំពង់ស្ពឺ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់