- 2018-10-29 03:03:28
- ព័ត៌មាន
ក្ដៅៗ! ធ្លាក់យន្តហោះគួរឲ្យរន្ធត់នៅឥណ្ឌូនេស៊ី ក្រោយចេញពីព្រលាន ១០នាទី
- 2018-10-29 03:03:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ធ្លាក់យន្តហោះគួរឲ្យរន្ធត់នៅឥណ្ឌូនេស៊ី ក្រោយចេញពីព្រលាន ១០នាទី
ចន្លោះមិនឃើញ
យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ត្រូវបានរាយការណ៍ថាធ្លាក់ក្រោយពេលហោះចេញពីព្រលានក្នុងទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃចន្ទទី ២៩ខែតុលានេះ។
យោងតាមសារព័ត៌មានក្នុងស្រុកឲ្យដឹងថា យន្តហោះរបស់ Lion Air ប្រភេទ Boeing 737 Max 8 បានធ្វើដំណើរក្នុងជើងហោះហើរលេខ JT-610 ចេញពីទីក្រុងចាកាតាឆ្ពោះទៅកាន់រដ្ឋ Pangkal Pinang ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែជាអកុសល យន្តហោះបានបាត់ការទាក់ទងជាមួយការគ្រប់គ្រងផ្លូវអាកាសនៅម៉ោងប្រហែល ៦:៣៣នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ក្រោយមក ក្រុមអ្នករុករកនិងជួយសង្គ្រោះ អះអាងថាយន្តហោះបានធ្លាក់។
ទោះយ៉ាងណាក៏ដោយ នៅមិនទាន់ដឹងពីចំនួនអ្នកធ្វើដំណើរលើយន្តហោះ និងអ្នកស្លាប់នៅឡើយ ខណៈពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Lion Air មិនអាចអធិប្បាយជុំវិញហេតុការណ៍នេះដោយសារកំពុងប្រមូលព័ត៌មាន និងទិន្នន័យជាក់លាក់៕