• 2018-11-01 03:19:54
  • ព័ត៌មាន

អារ៉ាប៊ីសាអូឌីត ប្រហារជីវិតអ្នកបម្រើឥណ្ឌូនេស៊ី ក្រោយសម្លាប់ថៅកែដែលប៉ុនប៉ងរំលោភខ្លួន

  • 2018-11-01 03:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជា​អ្នក​បម្រើ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​អារ៉ាប៊ី​សាអូឌីត​កាត់​ទោស​ប្រហារ​ជីវិត​បណ្ដាល​ឲ្យ​មាន​ការ​ខឹង​សម្បារ​ខ្លាំង​ក្នុង​ទីក្រុង​ចាកាតា។

ស្ត្រី​រង​គ្រោះ​ឈ្មោះ Tuti Tursilwati ដែល​បាន​ធ្វើ​ការ​ក្នុង​ទីក្រុង Ta'if ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​សម្លាប់​ថៅ​កែ​របស់​ខ្លួន​កាល​ពី​ខែមិថុនា​ឆ្នាំ ២០១១។ ក្រុមអ្នកតស៊ូមតិឥណ្ឌូនេស៊ី Migrant Care បានអះអាងកាលពីខែកញ្ញាថា ស្ត្រីឈ្មោះ Tuti Tursilawati ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​រំលោភ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នាង ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត មិន​បាន​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​នោះ​ទេ។

នេះ គឺ​ជា​លើក​ទី ៤ ហើយ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ដែល​អារ៉ាប៊ីសាអ៊ូឌីត មិន​បាន​ជូន​ដំណឹង​ជា​មុន​ដល់​រដ្ឋ​ធានី​ចាកាតា មុន​ពេល​ធ្វើ​ការ​សម្លាប់​កម្មករ​ចំណាក​ស្រុក​ឥណ្ឌូនេស៊ី។ ការ​ធ្វើ​ដូច្នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ឥណ្ឌូនេស៊ី​អះអាង​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​បំផុត​ជា​ពិសេស​មក​លើ​ពល​ករ​ឥណ្ឌូនេស៊ី។ ទោះយ៉ាង​ណា​ក៏ដោយ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បានកោះហៅ ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតដើម្បីពិភាក្សាអំពីបញ្ហានេះ។

គួរ​ឲ្យដឹង​ថា អារ៉ាប៊ីសាអ៊ូឌីត គឺ​ជា​គោលដៅ​ធំ​បំផុត​​សម្រាប់​ស្ត្រី​បម្រើ​តាម​ផ្ទះ​ឥណ្ឌូនេស៊ី ហើយកាលពីដើមខែនេះប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដើម្បីរួមគ្នាត្រួតពិនិត្យ, តាមដាននិងវាយតម្លៃពលករ​ទៀតផង៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់