- 2018-11-12 06:59:39
- ព័ត៌មាន
លើសពីសួនបន្លែធម្មតា! គម្រោងសង្គម «ចំការសាលារៀនយើង» ជួយសិស្ស និងសាលាច្រើនមែនទែន
- 2018-11-12 06:59:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើសពីសួនបន្លែធម្មតា! គម្រោងសង្គម «ចំការសាលារៀនយើង» ជួយសិស្ស និងសាលាច្រើនមែនទែន
ចន្លោះមិនឃើញ
«ចំការសាលារៀនយើង» គឺជាគម្រោងសង្គមថ្មីមួយប្រចាំឆ្នាំ២០១៨ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ ដែលនឹងប្រព្រឹត្តិទៅ ថ្ងៃទី១៧ វិច្ឆិកា ២០១៨ ខាងមុខនេះ នាអនុវិទ្យាល័យឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គោលបំណងចម្បងនៃ ការបង្កើតគម្រោងសង្គមនេះឡើង គឺដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាមួយចំនួនដែលជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍន៍របស់សាលារៀននៅតាមសហគមន៍ ពិសេសគឺសំដៅដល់ការអភិវឌ្ឍន៍ដែលមានរយៈពេលវែង។
គម្រោងសង្គមនេះសំដៅលើការរៀបចំសួនបន្លែនៅក្នុងសាលាដែលអាចឱ្យសិស្សានុសិស្ស ធ្វើសកម្មភាពផ្សេងៗ ដូចជាការធ្វើពលកម្ម ពង្រឹងស្មារតីជាក្រុម លម្អបរិវេណសាលា ព្រមទាំងអាចបង្កើតចំណូលមួយផ្នែកសម្រាប់តម្រូវការនៅក្នុងសាលារៀនផងដែរ។ នេះបើតាមការឲ្យដឹងពីតំណាង សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គដែលជាអ្នកផ្តួចផ្តើមឲ្យមានគម្រោងនេះ។
«មិនត្រឹមតែប៉ុណ្ណោះ យើងចង់ឱ្យគម្រោងសង្គមនេះ អាចឈានទៅពង្រឹងសិទ្ធអំណាច ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន ឱ្យមានលទ្ធភាពទាញយកផលប្រយោជន៍បានមកពីការដាំដុះក្នុងសួនបន្លែនេះ ដើម្បីយកទៅបម្រើផលប្រយោជន៍សាលារៀនរបស់ខ្លួនឯងផ្ទាល់ ដោយមិនចាំបាច់រងចំាជំនួយរយៈពេលខ្លីដើម្បីការអភិវឌ្ឍន៍ទៅមុខនោះឡើយ»។ លោកបញ្ជាក់បន្ថែម។
«យើងជឿជាក់ថាគម្រោងសង្គមនេះនឹងក្លាយទៅជាគំរូដ៏ល្អមួយ សម្រាប់សាលានៅតាមសហគមន៍ ភូមិ ឃុំ និង ស្រុក ខេត្តនានា នៅទូទាំងប្រទេស។ ជាមួយគ្នានេះដែរ យើងសង្ឃឹមថានឹងមានអ្នកចូលរួមបន្ថែមទៀតដើម្បីអាចឲ្យយើងសម្រេចជោគជ័យបានកាន់តែធំ ។ សូមទាក់ទងមកក្រុមការងាររបស់យើងដើម្បីទទួលបានព័ត៌មានបន្ថែម»។
ព័ត៌មានបន្ថែមទាក់ទងនឹងគម្រោង និង ការឧបត្ថម្ភនានាសូមទាក់ទង៖
តោះ! មើលរូបភាពសប្បុរសជនផ្តល់ជំនួយកន្លងមក ៖