• 2018-12-08 06:57:07
  • ព័ត៌មាន

ក្មេងប្រុសពិការ តស៊ូវារជាង ៣គីឡូម៉ែត្រទៅរៀនរាល់ថ្ងៃ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត (មានវីដេអូ)

  • 2018-12-08 06:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ពិការ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ម្នាក់ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​កោត​សរសើរ​យ៉ាង​ខ្លាំង​ដោយ​សារ​ភាព​តស៊ូ​របស់​គេ​សុខ​ចិត្ត​វារ​ជាង ៣​គីឡូម៉ែត្រ​ដើម្បី​ទៅ​រៀន​ជា​រៀង​រាល់​ថ្ងៃ។

ក្មេង​ប្រុស Mukhlis Abdul Kholik អាយុ ៨​ឆ្នាំ​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ទីក្រុង Sukabumik នៃ​ភាគ​ខាង​លិច​កោះ​ចាវ៉ា​ប្រទេស​ឥណ្ឌូនេស៊ី។ ក្មេង​ប្រុស​នេះ មាន​ពិការ​ភាព​តាំង​ពី​កំណើត​ដែល​តម្រូវ​ឲ្យ​រូប​គេ​ប្រើ​ដៃ​ជំនួយ​ដើម្បី​អាច​ធ្វើ​ដំណើរ​បាន​ដោយ​ខ្លួន​ ឯង។ ដោយ​សារ​តែ​គ្មាន​ឡាន​ដឹក​សិស្ស​សាលា ក្មេង​ប្រុស Kholik ត្រូវ​វារ​ដោយ​ដៃ និង​ជើង​ទាំង៤ ធ្វើ​ដំណើរ​ជាង ៣​គីឡូម៉ែត្រ​ទៅ​សាលារៀន​ជា​រៀង​រាល់​ថ្ងៃ។ លើស​ពី​នេះ​ទៀត គេ​ត្រូវ​វារ​កាត់​ផ្លូវ​ពិបាក​ៗ​តាម​ផ្លូវ​ភ្នំ, ដី​ភក់ និង​ថ្ម​ជម្រាល​ជា​ដើម។

យ៉ាង​ណា​មិញ ក្មេង​ប្រុស​ពិការ​នេះ បាន​ទទួល​ការ​កើត​សរសើរ​យ៉ាង​ខ្លាំង​ពី​លោក​គ្រូ អ្នក​គ្រូ ព្រម​ទាំង​នាយក​សាលា​ចំពោះ​ការ​តាំង​ចិត្ត និង​ការ​ស្រលាញ់​ការ​សិក្សា​របស់​ខ្លួន រហូត​ធ្វើ​ឲ្យ​វីដេអូ​ដែល​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​រំជួល​ចិត្ត​ថែម​ទៀត​ផង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់