- 2018-12-12 07:06:12
- ព័ត៌មាន
លែងបារម្ភរឿងស្ករកៅស៊ូជាប់ខោអាវ ៣ វិធីងាយៗអាចធ្វើបានដោយខ្លួនឯង
- 2018-12-12 07:06:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងបារម្ភរឿងស្ករកៅស៊ូជាប់ខោអាវ ៣ វិធីងាយៗអាចធ្វើបានដោយខ្លួនឯង
ចន្លោះមិនឃើញ
មនុស្សគ្រប់គ្នា ប្រាកដជាធ្លាប់បានជួបរឿងគួរឲ្យធុញទ្រាន់ក្នុងជីវិតដូចជាស្ករកៅស៊ូដែលតោងជាប់សំលៀកបំពាក់ ហើយពិបាកនឹងយកវាចេញបំផុតរហូតដល់ពេលខ្លះត្រូវបង្ខំចិត្តបោះខោអាវជាទីស្រលាញ់ចោលទៀតផង។ ប៉ុន្តែពេលនេះសូមឈប់ព្រួយបារម្ភទៀតទៅ យើងមានដំណោះស្រាយងាយៗសម្រាប់អ្នកធ្វើដោយខ្លួនឯងនៅផ្ទះ ដោយមិនចាំបាច់ចំណាយពេលយូរនោះទេ។
ខាងក្រោមនេះ គឺជា ៣វិធីងាយៗយកស្ករកៅស៊ូចេញពីខោអាវដោយខ្លួនឯង ៖
១. ស្អំទឹកកក
ការស្អំទឹកកក នឹងធ្វើឲ្យស្ករកៅស៊ូរឹងងាយស្រួលរបេះចេញពីសាច់ក្រណាត់។ អ្នកគ្រាន់តែដាក់ដុំទឹកកកពីរទៅបីដុំលើស្ករកៅស៊ូ និងទុករហូតដល់ទឹកកករលាយប្រហែល ២៥នាទី នោះនឹងធ្វើឲ្យដុំស្ករកៅស៊ូឡើងរឹង។
២. កោសស្ករកៅស៊ូចេញពីសាច់ក្រណាត់
ក្រោយស្អំទឹកកករួច អ្នកគ្រាន់តែយករបស់រឹង ឬកាំបិតមកកោសស្ករកៅស៊ូចេញពីសាច់ក្រណាត់នៅពេលដែលស្ករកៅស៊ូរឹង ដែលធ្វើឲ្យមានភាពងាយស្រួលនឹងរបេះចេញ។
៣. ដាក់ខោអាវចូលម៉ាស៊ីនបោកគក់ជាការស្រេច
ដាក់ខោអាវចូលក្នុងម៉ាស៊ីនបោកគក់ បន្ទាប់ពីយកស្ករកៅស៊ូចេញ ប៉ុន្តែអ្នកត្រូវប្រាកដថា បានយកវាចេញ ១០០% បើមិនដូច្នេះវានឹងអាចធ្វើឲ្យជាប់សំលៀកបំពាក់របស់អ្នកផ្សេងទៀត៕