- 2018-12-13 06:47:47
- ព័ត៌មាន
មកដឹង ៥ វិធីកម្ចាត់ក្លិនបន្ទប់ទឹកគ្មានសល់ ងាយស្រួលហើយចំណាយលុយតិច
- 2018-12-13 06:47:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ៥ វិធីកម្ចាត់ក្លិនបន្ទប់ទឹកគ្មានសល់ ងាយស្រួលហើយចំណាយលុយតិច
ចន្លោះមិនឃើញ
អារម្មណ៍ដ៏គួរឲ្យធុញទ្រាន់មួយ គឺនៅពេលដែលអ្នកដើរចូលបន្ទប់ទឹកមិនថានៅផ្ទះ, ការិយាល័យ ឬទីសាធារណ ស្រាប់តែមានក្លិនមិនល្អសាយភាយពេញបន្ទប់។ អ្នកប្រាកដជាពិបាកទទួលយកអារម្មណ៍នេះ និងចង់កម្ចាត់វាភ្លាមៗប៉ុន្តែមិនដឹងត្រូវធ្វើយ៉ាងណាទើបល្អប្រសើរ។ សូមកុំបារម្ភទៀតអី ឥឡូវនេះយើងនឹងបង្ហាញវិធី ៥ កម្ចាត់ក្លិនបន្ទប់ទឹកគ្មានសល់ ងាយស្រួលហើយចំណាយលុយតិច ដូចខាងក្រោម ៖
១. សម្អាតជាប្រចាំ
ក្លិនមិនល្អប្រៀបដូចជាធូលីអញ្ចឹង ប្រសិនបើអ្នកសម្អាតវាមិនបានល្អ និងទៀងទាត់ នោះវានឹងត្រលប់មកវិញជាមិនខាន។ អ្នកគួរសម្អាតបង្គន់ឲ្យបានជាប្រចាំរួមទាំងចានបង្គន់, កន្លែងលាងដៃ, កម្រាលឥដ្ឋ ហើយត្រូវប្រាកដថាមិនមានសក់នៅជាប់កន្លែងបង្ហូរទឹក។
២. ប្រើទៀនក្រអូប
ដើម្បីឲ្យមានក្លិនល្អបានយូរ អ្នកគួរតែដុតទៀនក្រអូបក្នុងបន្ទប់ទឹកដោយសារវាអាចកម្ចាត់ក្លិនមិនល្អ។ ប៉ុន្តែចូរចងចាំថា ត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលដុតទៀន ដោយមិនត្រូវធ្វេសប្រហែសទុកចោល ឬដុតវាជិតវាំងនន ឬកន្លែងដែលអាចងាយឆាបឆេះនោះទេ។
៣. ប្រើប្រាស់គ្រឿងសម្អាតធម្មជាតិ
គ្រឿងសម្អាតទូទៅដែលដាក់លក់តាមផ្សារ តែងបន្សល់ទុកកាកសំណល់ឬក្លិនគីមីទៅក្នុងខ្យល់នៃបន្ទប់ទឹកដែលធ្វើឲ្យមានក្លិនមិនល្អ។ អ្នកគួរតែប្ដូរមកប្រើប្រាស់ផលិតផលសម្អាតធម្មជាតិ ដូចជាក្រូចឆ្មា, ទឹកខ្មេះ ឬម្សៅសូដាវិញ។
៤. បង្កើនខ្យល់ចូលក្នុងបន្ទប់ទឹក
ប្រសិនបើបន្ទប់ទឹករបស់អ្នកមានបង្អួច អ្នកគួរចំហវាចោលបន្តិចរាល់មុនពេលចូលទៅប្រើប្រាស់ដើម្បីកម្ចាត់ក្លិនមិនល្អ។ ប៉ុន្តែប្រសិនបើបន្ទប់ទឹកគ្មានបង្អួច អ្នកអាចដំឡើងកង្ហារស្រូបខ្យល់ ដើម្បីបញ្ចេញក្លិនអាក្រក់ចេញពីបន្ទប់ទឹក។
៥. សម្អាតផ្សិត និងក្អែលជាប់ជញ្ជាំង
ជានិច្ចជាកាល អ្នកប្រហែលមិនធ្លាប់ចាប់អារម្មណ៍ទេថាក្អែល និងផ្សិតនៅជាប់ជញ្ជាំងបន្ទប់ទឹកអាចធ្វើឲ្យមានក្លិនមិនល្អ។ អ្នកត្រូវប្រាកដថា សម្អាតវាចេញពីជញ្ជាំងជាប្រចាំប្រសិនបើមិនចង់ឲ្យមានក្លិនមិនល្អក្នុងបន្ទប់ទឹក៕