- 2018-12-14 03:22:18
- ព័ត៌មាន
យន្ដហោះរ៉ុកកែត ទទួលជោគជ័យលើការសាកល្បងហោះទៅដល់អវកាស (មានវីដេអូ)
- 2018-12-14 03:22:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្ដហោះរ៉ុកកែត ទទួលជោគជ័យលើការសាកល្បងហោះទៅដល់អវកាស (មានវីដេអូ)
ចន្លោះមិនឃើញ
យន្ដហោះរ៉ុកកែតរបស់ក្រុមហ៊ុន Virgin Galactic បានធ្វើដំណើរទៅដល់អវកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែធ្នូនេះ និងត្រលប់មកផែនដីវិញដោយសុវត្ថិភាព។
ក្រោយការសាកល្បងអស់រយៈពេលជាច្រើនឆ្នាំ យន្ដហោះ VSS Unity បានក្លាយជាយន្ដហោះដឹកអ្នកដំណើរដំបូងបង្អស់ដែលហោះផុតបរិយាកាសផែនដីចូលទៅក្នុងលំហអាកាស។ ធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង ២,៥ដង VSS Unity បានហោះដល់រយៈកម្ពស់ ៨២,៧ គីឡូម៉ែត្រពីលើផែនដី ដែលរដ្ឋាភិបាលអាមេរិកទទួលស្គាល់ថាកម្ពស់ ៨០គីឡូម៉ែត្រពីផែនដីគឺជាចុងបង្អស់នៃបរិយាកាស។ ជោគជ័យដ៏ត្រចះត្រចង់នេះ មានន័យថាក្រុមហ៊ុន Virgin Galactic អាចនឹងបញ្ជូនអ្នកដំណើរដែលមានបំណងទៅទស្សនាលំហអាកាសក្នុងពេលឆាប់ៗនេះ ដែលក្រុមហ៊ុនខិតខំប្រឹងប្រែងចាប់តាំងពីការបើកក្រុមហ៊ុននៅឆ្នាំ ២០០៤មក។
សម្រាប់តម្លៃក្នុងការធ្វើដំណើររយៈពេល ៩០នាទី អ្នកដំណើរត្រូវចំណាយ ២៥០ ០០០ដុល្លារក្នុងម្នាក់។ យ៉ាងណាមិញ ការហោះហើរដោយផ្ទុកអ្នកដំណើរលើកដំបូងបង្អស់ អាចនឹងធ្វើឡើងនៅឆ្នាំក្រោយនេះ៕
សូមទស្សនាវីដេអូខាងក្រោម ៖