• 2018-12-15 10:06:55
  • ព័ត៌មាន

ឧកញ៉ា ​ម៉ុង ឫទ្ធី មាន​ប្រាក់​ខ្ទង់​លាន​ដុល្លារ បែរ​ទៅ​ដេក​ផ្ទះ​សំណាក់​ ៥ដុល្លារ​​ ក្នុង​១យប់ ពេល​ទៅ​​​បុណ្យ​សមុទ្រ​ខេត្ត​កោះកុង

  • 2018-12-15 10:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា ម៉ុង ឫទ្ធី គេង​ផ្ទះ​សំណាក់​តម្លៃ​ត្រឹម​ ៥ដុល្លារ​មួយ​យប់ ក្រោយ​ពី​ដើរ​រក​កន្លែង​ស្នាក់​នៅ​គ្មាន​ នៅ​អំឡុង​បុណ្យ​សមុទ្រ​ឆ្នាំ ២០១៨​នេះ។ នេះ​បើ​យោង​តាម​គណនី​ហ្វេសបុក​ផ្ទាល់​របស់ ឯក​ឧត្ដម​បណ្ឌិត​ ម៉ុង ឫទ្ធី។

ផ្អែក​តាម​សំណេរ​របស់​​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ឲ្យ​ដឹង​ថា "បុណ្យ​សមុទ្រ​ខេត្ត​កោះកុង​ឆ្នាំ​២០១៨មានភ្ញៀវ​មក​ច្រើន​កុះករ​ ដើរ​ស្វែង​រក​កន្លែង​ស្នាក់​នៅ​គ្មាន​ទេ​ សណ្ឋាគារ​ផ្ទះ​សំណាក់​ពេញ​ទាំង​អស់​ ខ្ញុំ​រក​បាន​ផ្ទះ​សំណាក់​ប្រាំ​ដុល្លារ​មួយ​បន្ទប់"។

ដោយ​ឃើញ​សំណេរ​នេះ អ្នក​​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក បាន​ចូល​ផ្ដល់​យោបល់​ថា កោត​សរសើរ​លោក​ពូ​ ដែល​បាន​ធ្វើ​ខ្លួន​យ៉ាង​សាមញ្ញ ខ្លះ​ថា ជា​ឧកញ៉ា​មិន​ប្រកាន់​វណ្ណៈ ហើយ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដែល​ទំនង​រស់​នៅ​ក្នុង​ខេត្ត​កោះកុង បាន​ផ្ដល់​ផ្ទះ​ជូន​លោក​ឧកញ៉ា​ស្នាក់​នៅ​ផងដែរ។

ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ឆ្នាំ​២០១៨​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កោះកុង ចាប់ពី​ថ្ងៃ​ទី​ ១៤​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ ពិធីបុណ្យ​សមុទ្រ​ ៦លើក​កន្លង​មក គឺ​ទី១ ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​, ​លើ​ទី​២ ខេត្ត​កែប​, ​លើក​ទី​៣ ខេត្ត​កោះកុង​,​ លើក​ទី​៤ ខេត្ត​កំពត​, ​លើក​ទី​៥ ខេត្ត​ព្រះសីហនុ និង​លើក​ទី​៦ នៅ​ខេត្ត​កែប​៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់