- 2018-12-18 07:59:57
- ព័ត៌មាន
ប្រតិទិនឆ្នាំថ្មីមានរូបថតពូទីន កំពុងលក់ដាច់ខ្លាំងបំផុតនៅជប៉ុនព្រោះហេតុផល១
- 2018-12-18 07:59:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រតិទិនឆ្នាំថ្មីមានរូបថតពូទីន កំពុងលក់ដាច់ខ្លាំងបំផុតនៅជប៉ុនព្រោះហេតុផល១
ចន្លោះមិនឃើញ
ខណៈពេលដែលចុងបញ្ចប់នៃខែធ្នូ កាន់តែខិតជិតមកដល់ ប្រតិទិនឆ្នាំថ្មីកំពុងត្រូវបានលក់ពាសពេញហាងសម្ភារៈការិយាល័យក្នុងប្រទេសជប៉ុន។
ប៉ុន្តែឆ្នាំនេះមានរឿងគួរឲ្យចាប់អារម្មណ៍មួយគឺ ប្រតិទិនដែលលក់ដាច់ច្រើនជាងគេ មិនមែនជារូបរបស់តារាណាមួយ ឬតួហួលីវ៉ូដនោះទេ តែបែរជារូបរបស់ប្រធានាធិបតីរុស្ស៊ីទៅវិញ។ យោងតាមទិន្នន័យលក់ពីហាងជាច្រើនឲ្យដឹងថា ប្រតិទិនដែលមានរូបលោកពូទីន កំពុងលក់ដាច់ខ្លាំងជាងគេនៅតាមហាងទំនិញអនឡាញនានារួមទាំង Amazon ជប៉ុនផងដែរ។ ប្រភពដដែលបន្ដថា ភាគច្រើននៃតម្រូវការទិញទាំងនោះ គឺជាស្ត្រីវ័យក្មេងជប៉ុនដោយសារពួកគេគិតថា លោកពូទីនមានភាពជាបុរសពិតជាងអ្នកនយោបាយជប៉ុនផ្សេងទៀតហើយក៏ជាបុរសដែលមានឥទ្ធិពលម្នាក់ក្នុងពិភពលោក។
ជាមួយគ្នាដែរ ភាពល្បីល្បាញរបស់ពូទីន បានទម្លាក់តារាដ៏សម្ដែងដ៏ល្បី Kei Tanaka ឲ្យឈរនៅលេខ២ក្នុងចំណោមប្រតិទិនលក់ដាច់ខ្លាំងបំផុត ខណៈលេខ៣បានទៅលើYuzura Hanyu ដែលជាម្ចាស់ជើងជិះស្គីអូឡាំពិក៕
ចុចអាន ៖