- 2019-01-02 09:34:41
- ព័ត៌មាន
ខ្ជិលអ៊ុតអាវលែងជាបញ្ហាទៀតហើយ! ប្រើតែម៉ាស៊ីនផ្លុំសក់ ដោះស្រាយបានយ៉ាងងាយ
- 2019-01-02 09:34:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ជិលអ៊ុតអាវលែងជាបញ្ហាទៀតហើយ! ប្រើតែម៉ាស៊ីនផ្លុំសក់ ដោះស្រាយបានយ៉ាងងាយ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់ និងខ្ជិលក្នុងការអ៊ុតអាវជារៀងរាល់ថ្ងៃ អ្នកនឹងពេញចិត្តចំពោះគន្លឹះខាងក្រោមនេះដើម្បីដោះស្រាយបញ្ហាបានយ៉ាងងាយ។ អ្វីដែលអ្នកចាំបាច់ត្រូវមាន គឺសាមញ្ញបំផុតដោយគ្រាន់តែមានម៉ាស៊ីនផ្លុំសក់ និងដបបាញ់ទឹកជាការស្រេចដោយមិនចំណាយពេលយូរដូចម៉ាស៊ីនអ៊ុតខោអាវនោះទេ។
ខាងក្រោមនេះ គឺជាគន្លឹះងាយៗប្រើតែម៉ាស៊ីនផ្លុំសក់ ក៏អាចអ៊ុតអាវបានយ៉ាងងាយ ៖
១. ប្រើដបបាញ់ទឹក
អ្នកគ្រាន់តែយកដបទឹកដែលមានក្បាលបាញ់ រួចយកមកបាញ់ទឹកឲ្យមានសំនើមនៅលើសាច់ក្រណាត់ដើម្បីងាយស្រួលផ្លុំ។ ប៉ុន្តែប្រសិនបើអ្នកគ្មានដបបាញ់ទឹកទេ អ្នកអាចយកដៃដាក់ក្នុងទឹករួចមករលាស់លើអាវក៏បានដោយមិនចាំបាច់ចំណាយច្រើននោះទេ។
២. ប្រើម៉ាស៊ីនផ្លុំសក់
ក្រោយបាញ់ទឹកលើអាវឲ្យមានសំណើមរួច អ្នកគ្រាន់តែយកដៃម្ខាងទាញសាច់អាវឲ្យតឹង រួចយកម៉ាស៊ីនផ្លុំសក់បាញ់កម្ដៅពីលើថើៗដើម្បីកម្ចាត់ស្នាមជ្រួញ។ ការធ្វើដូចនេះ នឹងជួយឲ្យអ្នកចំណេញពេលវេលាបានច្រើន ហើយមិនចាំបាច់ប្រើម៉ាស៊ីនអ៊ុតខោអាវដែលចំណាយពេលយូរទៀតនោះទេ។ លើសពីនេះទៀត អ្នកក៏អាចប្រើវិធីនេះដើម្បីអ៊ុតសំពត់ និងរ៉ូបដែលពិបាកអ៊ុតផងដែរ៕