- 2019-01-10 06:24:14
- ព័ត៌មាន
មកដឹង ៤ល្បិចងាយបំផុត ធ្វើឲ្យស្រោមជើងមិនងាយមានក្លិន ទោះពាក់ច្រើនដងក៏ដោយ
- 2019-01-10 06:24:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ៤ល្បិចងាយបំផុត ធ្វើឲ្យស្រោមជើងមិនងាយមានក្លិន ទោះពាក់ច្រើនដងក៏ដោយ
ចន្លោះមិនឃើញ
ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយ ស្រោមជើងអាចនឹងងាយមានក្លិនមិនល្អយ៉ាងឆាប់រហ័សបំផុតប្រសិនបើអ្នកមិនមានវិធីការពារវាបានល្អ។ នេះជារឿងមួយដ៏គួរឲ្យធុញទ្រាន់ ហើយអាចប៉ះពាល់អារម្មណ៍អ្នកខ្លាំងទៀតផង។ យ៉ាងណាមិញ ក្លិនមិនល្អពីស្រោមជើងទាំងនោះបណ្ដាលមកពីញើសដែលចេញពីបាតជើងរបស់អ្នក ដែលធ្វើឲ្យមានសំណើមខណៈស្ថិតក្នុងស្បែកជើងដែលហប់ខ្យល់។
ខាងក្រោមនេះ គឺជា៤ល្បិចងាយបំផុត ធ្វើឲ្យស្រោមជើងមិនងាយមានក្លិន ទោះពាក់ច្រើនដងក៏ដោយ ៖
១. ក្រោយពេលពាក់ស្រោមជើងម្ដងរួចហើយ អ្នកគួរតែដាក់ហាលវាចោលយ៉ាងហោចណាស់ឲ្យបាន ២៤ម៉ោងមុនពេលយកមកពាក់ម្ដងទៀត។ ការធ្វើដូចនេះ នឹងអាចឲ្យញើសដែលជាប់ស្រោមជើងហួតចេញហើយមិនបង្កជាក្លិនមិនល្អ។
២. អ្នកគួរតែប្រើសាប៊ូកម្ចាត់បាក់តេរីគ្រប់ពេលដើម្បីសម្អាតជើងរបស់អ្នក ដោយសារតែបាក់តេរីទាំងនោះហើយដែលជាកត្តាបង្កឲ្យមានក្លិនមិនល្អ។ លើសពីនេះទៀត សាប៊ូកម្ចាត់បាក់តេរីក៏ជួយឲ្យជើងរបស់អ្នកបែកញើសតិចជាងធម្មតាផងដែរ។
៣. អ្នកគួរជៀសវាងពាក់ស្បែកជើងណាដែលមានទំហំតូចពេក ឬរឹបខ្លាំងដែលពិបាកឲ្យខ្យល់ចេញចូលស្បែកជើង។ ប្រសិនបើស្បែកជើងរបស់អ្នកមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ វានឹងធ្វើឲ្យជើងរបស់អ្នកឆាប់បែកញើសហើយបង្កជាបាក់តេរីដែលមានក្លិនមិនល្អ។
៤. អ្នកគួរផ្លាស់ប្ដូរស្រោមជើងជារៀងរាល់ថ្ងៃ ជៀសវាងពាក់ស្រោមជើងដែលមានជាប់ញើសឬក្លិនមិនល្អ។ នេះមានន័យថា អ្នកគួរមានស្រោមជើងយ៉ាងហោចណាស់ ៤-៥ គូរសម្រាប់ផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ហើយវានឹងជួយឲ្យអ្នកពាក់ស្រោមជើងបានច្រើនដងដោយមិនឆាប់មានក្លិនទៀតផង៕