• 2019-01-16 06:40:06
  • ព័ត៌មាន

ជាង ១២លានថ្មីៗ បាន​ប្រគល់ដល់ដៃមន្ទីរពេទ្យគន្ធបុប្ផាព្រឹកម្សិលមិញនេះ

  • 2019-01-16 06:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើលឃើញពីភាពខ្វះខាតក្នុងការជួយព្យាបាលជំងឺកុមារកម្ពុជា ពីមន្ទីរពេទ្យ គន្ធបុប្ផា ដែលបានជួយសង្គ្រោះកុមាររាប់លាននាក់មកហើយនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន ISUZU បាននាំយកថវិកាប្រមាណ ១២ ៦៥២ ២០០រៀល កាលពីព្រឹកម្សិលមិញ ដោយបានមកពីការប្រគំតន្ត្រី ISUZU D-MAX BLUE POWER។

លោក SHUICHIRO MORI តំណាងក្រុមហ៊ុន ISUZU បានថ្លែងថា ក្រុមហ៊ុនបាននាំយកថវិកា មកជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងចង់ចូលរួមសកម្មភាពសង្គម ហើយដើម្បីជាការឆ្លើយតប តាមការអំពាវនាវរបស់មន្ទីរពេទ្យ ដែលកំពុងតែជួបប្រទះការខ្វះខាត។

លោកបន្តថា ទោះបីជាថវិកាមានបរិមាណតិចតួចក្ដី ប៉ុន្តែ ISUZU សង្ឃឹមថា អាចចូលរួមចំនែកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា ហើយ ISUZU នឹងនៅតែបន្តសកម្មភាពជួយដល់សង្គមបែបនេះបន្តទៀត តាមអ្វីដែលអាចធ្វើបាន។

លោកវេជ្ជបណ្ឌិត DENIS LAURENT តំណាងឲ្យមន្ទីរពេទ្យ គន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ISUZU ដែលបាននាំយកថវិកាមកជូនមន្ទីរពេទ្យ ក្នុងការជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃបន្តទៀត។

បន្ទាប់ពីប្រគល់ថវិការួច លោកវេជ្ជបណ្ឌិតបាននាំក្រុមការងាររបស់ក្រុមហ៊ុន ISUZU ធ្វើទស្សនៈកិច្ចក្នុងមន្ទីរពេទ្យនូវទីតាំង និងបន្ទប់ព្យាបាលជាក់ស្ដែងមួយចំនួន ដែលកំពុងតែមានអ្នកជំងឺណែនណាន់ក្នុងមួយថ្ងៃៗ៕

អត្ថបទ៖ វិទូ

មតិយោបល់