- 2019-02-14 05:16:11
- ព័ត៌មាន
ល្អម៉េស...កូនខ្មែរអត់មានជ្រួលជ្រើមអីតិចទេ តុក្កតាដាក់លក់ព្រោងព្រាតតែស្ងាត់ឲ្យឈឹង
- 2019-02-14 05:16:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អម៉េស...កូនខ្មែរអត់មានជ្រួលជ្រើមអីតិចទេ តុក្កតាដាក់លក់ព្រោងព្រាតតែស្ងាត់ឲ្យឈឹង
ចន្លោះមិនឃើញ
ទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈ ឆ្នាំនេះនៅតែមានអ្នកលក់ដូរ តុក្កតា និងផ្កាព្រោងព្រាតតែហាក់ស្ងាត់អ្នកទិញដែលខុសពីប៉ុន្មានឆ្នាំកន្លងទៅ ឲ្យតែដល់ថ្ងៃនេះមានយុវវ័យជាច្រើនរូបទិញកាដូជូនគ្នា។ ប៉ុន្មានសន្លឹកខាងក្រោមនេះ ជាទិដ្ឋភាពអ្នកលក់កាដូអនុស្សាវរីយ៍ជាច្រើនតូប នៅខាងក្រោយវិទ្យាល័យព្រះយុគន្ធរ នៅរាជធានីភ្នំពេញ តែមិនសូវមានអ្នកទៅទិញដូចរាល់ឆ្នាំសោះ។ អ្នកលក់តុក្កតាម្នាក់ប្រាប់Sabay ថាសង្ស័យតែឆ្នាំនេះគិតខុសហើយ ព្រោះខំទិញតុក្កតាមកសង្ឃឹមចំណេញ តែតាំងពីព្រឹកមកមិនទាន់លក់ដាច់មួយផង។
ជាការទប់ស្កាត់កុំឲ្យមានការយល់ច្រឡំលើអត្ថន័យនេះ ក្រសួងចំនួន៣ហើយ នៅកម្ពុជា បានចេញសេចក្ដីអំពាវនាវ ដល់យុវជនខ្មែរ កុំឲ្យប្រព្រឹត្តិហួសគន្លង និងយល់ច្រឡំលើអត្ថន័យ ថ្ងៃបុណ្យនៃក្ដីស្រលាញ់។ ក្នុងនោះមានដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី៕
សូមមកមើលទិដ្ឋភាពខាងក្រោមនេះ៖