- 2019-03-02 08:40:46
- ព័ត៌មាន
ប៉ុន្មានសន្លឹកថតសត្វចំពេលចៃដន្យ បង្កើតជារូបភាពចម្លែកដែលមិនអាចរៀបចំបាន
- 2019-03-02 08:40:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានសន្លឹកថតសត្វចំពេលចៃដន្យ បង្កើតជារូបភាពចម្លែកដែលមិនអាចរៀបចំបាន
ចន្លោះមិនឃើញ
រូបថតដែលថតបានចំពេលចៃដន្យទាំងនេះ ហាក់ដូចជាបង្ហាញឲ្យឃើញថាសត្វមានក្បាល២ កវែង ឬ បង្កើតជាទិដ្ឋភាពស៊ីមេទ្រីដ៏អស្ចារ្យដែលមិនអាចរៀបចំបាន។
សិល្បករថតរូបឯកសារទាំងនេះពិតជាមានសំណាងដែលអាចផ្តិតបាននូវទិដ្ឋភាពមិនធម្មតាទាំងនេះ ពីព្រោះវាជារូបថតដែលត្រូវបានចាត់ទុកថាជាស្នាដៃកម្រ វាមិនអាច ឬ មិនងាយនឹងថតបាននៅកន្លែងផ្សេង។
ចាប់ពីពេលនេះទៅ អ្នកអាចសាកល្បងថតសត្វចិញ្ចឹមក្នុងស្រុក២ក្បាលនៅពេលពួកវានៅជិតគ្នា រង់ចាំសង្កេតក្រែងលោអាចថតចំពេលចៃដន្យណាមួយ ហើយមើលថាតើរូបថតទាំងនោះនឹងអស្ចារ្យប៉ុណ្ណា។
ខាងក្រោមនេះគឺជាទិដ្ឋភាពសត្វ២នៅជិតគ្នាបង្កើតបានជា រូបភាពចម្លែកដែលមិនអាចរៀបចំបាននៅកន្លែងផ្សេង៖
ខ្លាឈីតា២ក្បាល នៅឧទ្យាន Maasai Mara Reserve ប្រទេសកេនយ៉ាមានចង្វាក់ដើរ និង ដងខ្លួនស៊ីមេទ្រីគ្នាឥតខ្ចោះ
សត្វត្មាត២ មើលទៅហាក់ដូចមានក្បាល២ ត្រូវបានថតនៅក្នុងប្រទេសឥណ្ឌាប្រទះឃើញនៅជិតតំបន់ Jorbeer កន្លែងចាក់សម្រាមដ៏ធំបំផុតនៅទីក្រុង Rajasthan ប្រទេសឥណ្ឌា
ក្តាន់ដែលមើលទៅដូចមានក្បាល២ ក្នុងឧទ្យាន Richmond Park ចក្រភពអង់គ្លេស ថតបានក្នុងឆ្នាំ ២០១៥
រូបថតរបស់ Gal Zanir នៃសេះបង្កង់២ក្បាល អាចធ្វើឲ្យអ្នកភ្ញាក់បើក្រឡេកមួយភ្លែត
រូបថតពពែរបស់ Travis Joshua ស្រដៀងនឹងទិដ្ឋភាពរបស់សេះបង្កង់ទាំង២ក្បាលដែរ ប៉ុន្តែភាពស៊ីមេទ្រីនៃរូបភាពរបស់ Gal Zanir មានភាពលេចធ្លោជាង
សត្វអូដ្ឋ២នេះសឹងតែបង្កើតទស្សនីយភាពរបស់ពួកគេឲ្យក្លាយជាសត្វកវែងមួយ
សត្វតោកេនយ៉ា២ក្បាល បើយើងមើលមួយភ្លែតស្មានតែពួកវាកំពុងជិះលើខ្នងគ្នា