• 2019-03-05 05:01:12
  • ព័ត៌មាន

ច្រើនឈុតលេចធ្លោបំផុតពីកម្មវិធីដើរបង្ហាញម៉ូដហាងសំលៀកបំពាក់ប្រេនល្បីមួយនៅកម្ពុជា

  • 2019-03-05 05:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ហាង​សំលៀក​បំពាក់ PDM ខ្លូសសេត (PDM Clostet) បាន​រៀប​ចំ​ការ​ដើរ​បង្ហាញ​ម៉ូដ​ទ្រុង​ទ្រាយ​ធំ​មួយ​នៅ​ខុន​ដូ ​ Silve town Metropolitan គឺ PDM Closet Resort- Cruise Wear Collection Spring/Summer 2019 ដែល​ប្រជុំ​ដោយ​តារា​បង្ហាញ​ម៉ូដ​ល្បី​ៗ ជា​ច្រើន​រូប​ដើរ​បង្ហាញ​ម៉ូដ​បង្អួត​សម្រស់​គ្នា ជាមួយ​សំលៀក​បំពាក់​រដូវ​ក្ដៅ​ដ៏​ស្រស់​ស្អាត​បំផុត​ប្រចាំ​ឆ្នាំ ២០១៩។

ម៉ូដ​សំលៀកបំពាក់​ដែល​ត្រូវ​យក​មក​បង្ហាញ គឺ​សុទ្ធ​សឹង​ជា​ម៉ូដ​សម្រិតសម្រាំង ដែល​កំពុង​ពេញ​និយម​ទូទាំង​ពិភពលោក​តែ​ម្ដង ​សម្រាប់​ការ​ដើរ​កម្សាន្ត​លម្ហែ​កាយ​ចុង​សប្ដាហ៍ ឬ ដើរលេង​នៅ​ឆ្នេរ​សមុទ្រ។

«Dress Form International ‘Resort-Cruise Wear’» ជា​ម៉ូដ​ប្រចាំ​ឆ្នាំ​ដែល​កំពុង​និយម​ទូទាំង​ពិភពលោក ជាមួយ​ការ​រចនា​ម៉ូដ បែប​ធម្មជាតិ ស្រស់​ស្រាយ រំលេច​ពី​ភាព​ស៊ីវិល័យ​របស់​ស្ត្រី​ជំនាន់​ថ្មី ដែល​ស៊ិចស៊ី​តែ​ថ្លៃថ្នូរ។​ ​ការ​ច្នៃ​ម៉ូដ​នេះ​មិន​ត្រឹម​តែ​ផ្ដោត​សំខាន់​លើ​ការ​រំលេច​ចេញ​នូវ​សម្រស់ និង​រូប​រាង​ល្វត​ល្វន់​មន្ត​ស្នេហ៍​ស្ត្រី​សម័យ​ថ្មី​ប៉ុណ្ណោះ​ទេ នេះ​ក៏​សុទ្ធ​សឹង​ជា​ម៉ូដ​ទាក់​ទាញ​ពាក់​ស្រួល​ខ្លួន​ផង​ដែរ ដើម្បី​ជួយ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​សុភាពនារី​កាន់​តែ​រីករាយ​ទ្វេ​ដង។

តោះ! មើល​ម៉ូដ​ស្អាតៗ សម្រិតសម្រាំងយ៉ាងប្រណិត ពី​កម្មវិធី ដើរ​បង្ហាញ​ម៉ូដ PDM Resort- Cruise Wear Collection Spring/Summer 2019៖

អត្ថបទ៖ លីដា

មតិយោបល់