- 2019-03-10 01:14:10
- សេដ្ឋកិច្ច
មកស្គាល់ ព្រលានយន្ដហោះគ្រោះថ្នាក់បំផុតនៅប៊ូតាន់ មានពីឡុតមិនដល់ ២០នាក់ហ៊ានចុះចត
- 2019-03-10 01:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ព្រលានយន្ដហោះគ្រោះថ្នាក់បំផុតនៅប៊ូតាន់ មានពីឡុតមិនដល់ ២០នាក់ហ៊ានចុះចត
ចន្លោះមិនឃើញ
ប្រទេសប៊ូតាន់ត្រូវបានគេហៅថាជាទីកន្លែងដែលមានសុភមង្គលបំផុតនៅលើផែនដីបន្ទាប់ពីស្ដេចរបស់ប្រទេសនេះបាននិយាយនៅដើមទសវត្ស ១៩៧០ ថាប្រទេសរបស់ទ្រង់នឹងអភិវឌ្ឍតែក្នុងលក្ខខ័ណ្ឌដែលធ្វើឱ្យប្រជាជនសប្បាយរីករាយប៉ុណ្ណោះ។
រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រប៊ូតាន់ដ៏តូចរបស់អាស៊ីនៅតែស្ថិតនៅដាច់ឆ្ងាយពីពិភពលោកទាំងមូល។ ការបែងចែកបែបនេះបានជួយរក្សាប្រពៃណីព្រះពុទ្ធសាសនាដ៏ជ្រាលជ្រៅរបស់ពួកគេ រក្សាបាននូវសារសំខាន់នៃគ្រួសារ និង ទេសភាពដ៏ស្រស់បំព្រងនៃជួរភ្នំផារ៉ូ។ វាក៏ធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសគួរឱ្យចាប់ចិត្តផងដែរ។
យោងតាមទស្សនាវដ្តី Forbes មកទល់ពេលនេះ អាកាសយានដ្ឋាននៅប្រទេសប៊ូតាន់បានអនុញ្ញាតឱ្យមានអាកាសយានិកដែលមានសមត្ថភាពត្រឹមតែ ១៧ នាក់ប៉ុណ្ណោះដែលអាចចុះចតនៅលើផ្លូវរត់ដែលព័ទ្ធជុំវិញដោយកំពូលភ្នំកម្ពស់ជាង ៥ ៥០០ ម៉ែត្រ។ ផ្លូវរត់ប្រវែងជិត ២ ០០០ ម៉ែត្រ អនុញ្ញាតឱ្យចុះឡើងតែនៅពេលថ្ងៃប៉ុណ្ណោះ។
ពីឡុតអាចចុះចតបានលុះត្រាណាតែត្រូវហោះឲ្យផុតជួរភ្នំផារ៉ូ ហើយនៅនាទីចុងក្រោយ ត្រូវសំយ៉ុងក្បាលឲ្យលឿន ដើម្បីបញ្ជាយន្តហោះលើមុំ៤៥ ដឺក្រេដើម្បីចុះចតនៅលើផ្លូវរត់តែមួយគត់ ដែលនៅចន្លោះជួរភ្នំ២អមសងខាងលើផ្លូវយន្តហោះដ៏ចង្អៀត។
នៅពេលកន្ទុយយន្តហោះផុតជួរភ្នំហើយ ភ្លើងក្រហមជាសញ្ញានឹងបង្ហាញពីឡុតចំណុចកំណត់ដែលគេអាចចុះចតបាន។ ក្រោយចុះចតបានសម្រេច ស្នូរទះដៃអបអរសាទរពីឡុតពីសំណាកអ្នកធ្វើដំណើរបានបន្លឺឡើង ហើយនៅពេលដែលអ្នកបានដើរចេញពីយន្តហោះ អាកាសធាតុដ៏បំព្រង នោះអ្នកនឹងមានអារម្មណ៍ថាវាពិតជាសក្តិសមនឹងការផ្សងព្រេង៕