- 2019-03-19 06:32:16
- ព័ត៌មាន
ប្រទះឃើញដុំមូលហោះលើផ្ទៃមេឃចម្លែកបំផុត កំពុងធ្វើឲ្យជ្រួលច្របល់នៅអារ៉ាប់រួម
- 2019-03-19 06:32:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញដុំមូលហោះលើផ្ទៃមេឃចម្លែកបំផុត កំពុងធ្វើឲ្យជ្រួលច្របល់នៅអារ៉ាប់រួម
ចន្លោះមិនឃើញ
ប្រជាជននៅសហព័ន្ធអារ៉ាប់រួម មានភាពស្រឡាំងកាំងជាខ្លាំងក្រោយប្រទះឃើញដុំហោះមួយនៅលើផ្ទៃមេឃនៃទីក្រុង Al Ain កាលពីចុងសប្ដាហ៍មុន។
រង្វង់ដ៏ធំនេះ បានលេចឡើងនៅលើមេឃដែលមានពពកច្រើនក្បែរព្រំដែនជាមួយប្រទេស Oman។ យោងតាមតារាវិទូម្នាក់ឈ្មោះ Ebrahim Al Jarwan បានបង្ហោះវីដេអូនេះទៅក្នុងបណ្ដាញសង្គម Twitter ហើយបានហៅវាថាជាការប្រទះឃើញដ៏កម្រ និងស្រស់ស្អាតបំផុត។ ប៉ុន្តែយោងតាមអ្នកជំនាញអាកាសធាតុពន្យល់ថា ហេតុការណ៍នេះកើតឡើងដោយសារការរីកមាឌរបស់ខ្យល់ហើយប៉ះទង្គិចជាមួយដំណក់ទឹកបង្កើតបានជារូបរាងមូលនៅលើអាកាសហើយវាអាចរីករហូតដល់ ៥០គីឡូម៉ែត្រឯណោះ។
យ៉ាងណាមិញ រូបភាពនៃហេតុការណ៍ដ៏ចម្លែកនេះ ត្រូវបានចែកចាយបន្ដពេញបណ្ដាញសង្គមហើយទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ដោយអ្នកខ្លះប្រដូចរូបភាពនេះទៅនឹងផ្ទៃទឹកនៅពេលដែលអ្នកគប់ដុំថ្មដូច្នោះដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖