- 2019-03-19 08:53:05
- ព័ត៌មាន
ខេត្តពីរត្រជាក់ត្រជុំ ក្រោយធ្លាក់ភ្លៀងកម្រិតខ្សោយ ទៅមធ្យម
- 2019-03-19 08:53:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តពីរត្រជាក់ត្រជុំ ក្រោយធ្លាក់ភ្លៀងកម្រិតខ្សោយ ទៅមធ្យម
ចន្លោះមិនឃើញ
ប្រមាណជា ១ម៉ោងជាង មុននេះ ផេកផ្លូវការរបស់ក្រសួងធនធានទឹក និង ឧតុនិយម បានបង្ហោះសារខ្លីៗ ប្រាប់ឲ្យដឹងថា ខេត្តប៉ៃលិន និង ខេត្តព្រៃវែង បានធ្លាក់ភ្លៀងកម្រិតខ្សោយ ទៅមធ្យម។ ការធ្លាក់ភ្លៀងនៅខេត្តទាំងពីរនេះ ខណៈរាជធានីភ្នំពេញហាក់នៅក្ដៅ មិនទាន់មានភ្លៀងនៅឡើយ។
ការធ្លាក់ភ្លៀងខាងលើនេះ ក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងកាលពីថ្ងៃទី ១៦ មីនា ២០១៩ កន្លងទៅនេះថា ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់កន្រ្តាក់។
ចំណែកបណ្តាខេត្តដទៃទៀតដូចជា សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យនិងខេត្តព្រះវិហារ ក៏នឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់កន្រ្តាក់ផងដែរ ចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩។
ចុះនៅខេត្តផ្សេងៗ មានភ្លៀងធ្លាក់ដែរទេ?