• 2019-03-26 03:18:34
  • ព័ត៌មាន

ឆ្នាំនេះមិនដូចឆ្នាំមុនទេ! ទោះទឹកជន់ខ្លាំង ស្ទឹងព្រែកត្នោតគ្មានផ្លូវអាចយាយីអ្នកភ្នំពេញបានឡើយ

  • 2019-03-26 03:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​កំណត់​ការ​ការពារ​ទឹក​ជំនន់​ជុំវិញ​ ការងារ​ជីកប្រឡាយ​មេរំដោះ​ទឹកជំនន់​ស្ទឹងព្រែកត្នោត​កុំឲ្យ​មាន​ការ​យាយី​ដល់​រាជធានីភ្នំពេញ​ដូច​ឆ្នាំមុន​ៗ​។​

តាម​ការ​អះអាង​លើ​គេហទំព័រហ្វេសបុក​របស់​ក្រសួង​គូស​បញ្ជាក់ថា​ ក្រុមការងារ បច្ចេកទេសនៃ​ក្រសួង​ធនធានទឹក​ និងឧតុនិយម នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក ​និងឧតុនិយម សហការជាមួយភាគីអភិវឌ្ឍន៍ចិន ​បានបន្តចុះពិនិត្យ និង​សិក្សា​លើទីតាំង​បន្ថែមមួយចំនួនទៀត​ នៅក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​កំណត់គោលដៅដែលត្រូវជ្រើសរើស ៖

១-ចំនុចស្ទឹងព្រែកត្នោត ខាងក្រោមស្ទឹងអូក្រាំងអំបិល 

២-ចំនុចដែលត្រូវកាត់ផ្លូវលេខ៤១

៣-ចំនុចកាត់ ដែលកាត់ភូមិរការកោះ 

៤-ចំនុចដែលតភ្ជាប់ទៅ និងប្រឡាយមេរលាំងជ្រៃខាងត្បូង ត្រង់ភូមិត្បូងបឹង ភូមិវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

គួររំលឹកថា​ កាល​ពី​ថ្ងៃ​ទី ២០​ កក្កដា​ ឆ្នាំ​២០១៨ ​ទឹក​ជំនន់​​ហូរ​ចេញ​ពី​ស្ទឹង​ព្រែក​ត្នោតនៅចំណុច សង្កាត់ព្រៃវែង ​បាន​ហក់​ឡើង​មក​ដល់​ភូមិ​វាល​ថ្លាន់ សង្កាត់​គង​នយ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ធ្វើឲ្យលិចលង់ផ្លូវ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ជាច្រើន​ផង​ដែរ។​

រូបភាពទឹកជំនន់នៅស្ទឹងព្រែកត្នោតកាលពីឆ្នាំ២០១៨

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់