• 2019-04-09 07:48:47
  • ព័ត៌មាន

ចូលឆ្នាំហ្នឹងដេកផ្ទះម៉េចបាន! ជិះឡានក្រុងឥតគិតថ្លៃទៅលេងកំពត-កែប-សៀមរាបឲ្យណាណី

  • 2019-04-09 07:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយអនុសាសន៍​របស់​សម្ដេច​ ហ៊ុន សែន​ ពេលថ្មីៗ ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណៈ​ដែល​បាន​ត្រៀម​រហូត​ដល់១២០គ្រឿង ​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​រ​មួយ​រៀល​នោះ​ឡើយ​ ចាប់​ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៨​ ខែ​មេសា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​។​​​

រូបតំណាង

នាឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​បណ្ដា​ទេសចរណ៍​ពិសេស​តួយ៉ាង​​ ខេត្ត​​កំពត កែប សៀមរាប​ និង​ខេត្ត​ទាំង​១៤ ទៀត​ដូចជា ស្វាយរៀង​ ព្រៃវែង​ តាកែវ​ កំពង់ស្ពឺ​ ព្រះសីហនុ​ កំពង់ឆ្នាំង​ ពោធិ៍សាត់​បាត់ដំបង​ បន្ទាយមានជ័យ កំពង់ធំ ​​ កំពង់​ចាម​ ត្បូង​ឃ្មុំ​ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង។

សូម​មើល​តា​រា​ង​បែងចែក​ពេលវេលា​ និង​គោលដៅ​ទីតាំង​ចំ​ណត​សម្រាប់​ដឹក​ជញ្ជួន​​បងប្អូន​ប្រជាពលរដ្ឋ៖

  • នៅ​ផ្លូវ​ជាតិ​លេខ​១ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត ស្វាយរៀង​ ព្រៃវែង​ តាកែវ​ ចំណត​ចេញ​ដំណើរ​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់​មុខ​ក្រុមហ៊ុន​លក់​រថយន្ត​ម៉ែក​ស៊ីដេស​បិន

  • នៅ​ផ្លូវ​ជាតិ​លេខ​២ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត តាកែវ​ កែប ​ ចំណត​ចេញ​ដំណើរ​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់​មុខ​ក្រុមហ៊ុន​លក់​រថយន្ត​ម៉ែក​ស៊ីដេស​បិន

  • នៅ​ផ្លូវ​ជាតិ​លេខ​៣ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពត ចំណត​ចេញ​ដំណើរ​នៅ​ផ្សារ​សិនជូរី​ផ្លាហ្សា

  • នៅ​ផ្លូវ​ជាតិ​លេខ​៤ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពង់ស្ពឺ​ ព្រះសីហនុ ចំណត​ចេញ​ដំណើរ​នៅ​ផ្សារ​សិនជូរី​ផ្លាហ្សា

  • ​នៅ​ផ្លូវ​ជាតិ​លេខ​៥ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពង់ឆ្នាំង​ ពោធិ៍សាត់​បាត់ដំបង​ បន្ទាយមានជ័យ ចំណត​ចេញ​ដំណើរ​នៅ​សួន​ច្បារ​ឫស្សី​កែវ

  • នៅ​ផ្លូវ​ជាតិ​លេខ​៦ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពង់ធំ ​​សៀមរាប ចំណត​ចេញ​ដំណើរ​នៅ​ផ្លូវ​បេតុង​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា​ខាង​ជើង​រង្វង់​មូល​ព្រហ្ម​មុខ​៤

  • ​នៅ​ផ្លូវ​ជាតិ​លេខ​៦,៧ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត កំពង់​ចាម ចំណត​ចេញ​ដំណើរ​នៅ​ផ្លូវ​បេតុង​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា​ខាង​ជើង​រង្វង់​មូល​ព្រហ្ម​មុខ​៤

  • នៅ​ផ្លូវ​ជាតិ​លេខ​៦,៨ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត ត្បូង​ឃ្មុំ​ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង ចំណត​ចេញ​ដំណើរ​នៅ​គីឡូម៉ែត្រ​លេខ​៩។

ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង - City BUS

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់