- 2019-04-10 02:57:27
- ព័ត៌មាន
ចូលឆ្នាំខ្មែរ បើបានទិញរបស់ ៥យ៉ាងនេះជូនឪពុកម្តាយ ដឹងតែលោកទាំង២ញញឹមបិទមាត់លែងជិត
- 2019-04-10 02:57:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំខ្មែរ បើបានទិញរបស់ ៥យ៉ាងនេះជូនឪពុកម្តាយ ដឹងតែលោកទាំង២ញញឹមបិទមាត់លែងជិត
ចន្លោះមិនឃើញ
សល់តែប៉ុន្មានថ្ងៃទៀត បុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ហើយ។ ក្រៅពីគិតដល់ម្ហូបអាហារ គួរធ្វើដើម្បីប្រគេនព្រះសង្ឃតាមទីអារាម អ្នកក៏មិនត្រូវភ្លេចព្រះរស់នៅផ្ទះផងដែរ។ បុណ្យទានបែបនេះ អ្នកគួរមានអំណោយខ្លះៗ សម្រាប់ឪពុកម្តាយ ដើម្បីជាការដឹងគុណ។
១. សម្លៀកបំពាក់៖ ចូលឆ្នាំថ្មីបែបនេះ គួរមានខោអាវថ្មីៗជូនអ្នកមានគុណ ទុកគ្រាន់ពេលដើរលេង ឬ គាត់អាចស្លៀកពាក់ពេលទៅណាម្ដងៗ។ អ្នកអាចជូនគាត់ទៅទិញតែម្ដងនៅតាមហាង ឬផ្សា តែកុំប្រាប់គាត់ឲ្យដឹងថាអ្នកទិញជូនគាត់ ប្រាប់ថាមិត្តភ័ក្កិពឹងឲ្យទិញឲ្យម្តាយឪពុកគេ ដើម្បីជាការ Suprise ព្រោះវិធីនេះជួយឲ្យពេលទិញដឹងតែត្រូវចិត្តគាត់តែម្ដង។
២. លុយកាក់៖ ក្នុងឱកាសបុណ្យទានបែបនេះ ក្នុងនាមជាកូនបើមានជាលុយកាក់ខ្លះៗជូនអ្នកមានគុណ ពិតជាល្អប្រសើរណាស់។ នេះជាការបញ្ជាក់ពីការដឹងគុណថា ប្រាក់ដែលអ្នករកបាន មិនយកទុកចាយតែម្នាក់ឯង ហើយទម្រាំអ្នកមានថ្ងៃនេះ ម្ដាយឪពុកអ្នក ក៏បានចំណាយមិនតិចដែរ។ ដូច្នេះ លុយកាក់ជូនអ្នកមានគុណក្នុងអំឡុងបុណ្យទាន ជារឿងមួយដែលអ្នកគួរធ្វើ ទោះតិចឬ ច្រើន ក៏ដោយ។
៣. ឧបករណ៍ម៉ាស្សា៖ ឪពុកម្ដាយអ្នកមានវ័យកាន់តែចាស់ហើយ បើអ្នកបានទិញឧបករណ៍ម៉ាស្សាជូនគាត់ អាចជួយសម្រួលសរសៃ សម្រួលចលនាដល់គាត់បានស្រួល ។ មានឧបករណ៍ជាច្រើនដូចជា សម្រួលចលនាខ្នងមិនឲ្យចុករោយ ឬឧបករណ៍ត្រាំជើងទឹកក្ដៅឲ្យសរសៃឈាមដើរស្រួល ជាដើម។ ទាំងអស់នេះ សុទ្ធតែបង្ហាញឲ្យឃើញថា អ្នកយកចិត្តទុកដាក់លើសុខភាពរបស់លោកទាំងពីរ មិនចង់ឲ្យលោកឈឺថ្កាត់ឡើយ។
៤. សំបុត្រដើរលេងក្រៅប្រទេស៖ អាចថាអំណោយនេះ ចំណាយប្រាក់ច្រើនបន្តិច តែជាកាដូល្អមួយសម្រាប់ឪពុកម្ដាយរបស់អ្នក។ ឪពុកម្ដាយខ្លះ ស្ទើរពេញមួយជីវិតរវល់រកស៊ីពេក មិនដែលស្គាល់ស្រុកគេ សូម្បីម្ដងក្នុងជីវិត។ នេះជាអំណោយដែលអ្នកគួរជូន ជាការផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់លោកទាំងពីរ បានឃើញទិដ្ឋភាពស្អាតៗនៅក្រៅប្រទេស និងបានហោះហើរដោយជិះយន្តហោះ ឲ្យប្លែកម្ដង។
៥. អាហារសុខភាព៖ ដោយសារឪពុកម្ដាយកាន់តែមានវ័យច្រើន ដូច្នេះវីតាមីនក្នុងរាងកាយក៏បាត់បង់បន្តិចៗម្ដងផងដែរ។ ដូច្នេះ បើអ្នកទិញអាហារសុខភាព ឬអាហារបំប៉នដែលមានស្តង់ដាត្រឹមត្រូវ បានជួយឲ្យសុខភាពម្ដាយឪពុកអ្នក កាន់តែល្អប្រសើរ ៕