• 2019-04-10 04:50:37
  • ព័ត៌មាន

រូបភាពពិតៗស្ដែងពីសោកនាដកម្មកប៉ាល់ Titanic គ្រប់គ្នាមិនធ្លាប់បានឃើញពីមុន

  • 2019-04-10 04:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ពេល​រាត្រី​នៃ​ថ្ងៃ​ទី ១៤ និង ១៥ ខែ​មេសា នាយ​នាវា និង​ក្រុម​ការងារ​​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ទទួល​ដំណឹង​ថា កប៉ាល់ Titanic បាន​បើក​បុក​ផ្ទាំង​ទឹកកក។ ក្រុម​ការងារ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ថា​សារ​ជូន​ដំណឹង​ដែល​បាន​ផ្ញើ​ពី​កប៉ាល់​ដទៃ​ទៅ​កាន់​កប៉ាល់​ Titanic ប្រកាស​ពី​គ្រោះថ្នាក់​នៅ​ខាង​មុខ​របស់​កប៉ាល់​ដ៏​ធំ​ជាង​គេ​មួយ​នេះ គឺ​មិន​បាន​លេច​ឮ​ទៅ​ដល់​អ្នក​បើក​នាវា​យក្ស​មួយ​នេះ​ឡើយ។ ដូច្នេះ ទើប​បណ្ដាល​ឲ្យ​មាន​សោកនាដកម្ម​ដ៏​រន្ធត់​បាន​កើត​មាន​ឡើង​លើ​កប៉ាល់​ដ៏​ធំ​ដំបូង​គេ​មួយ​នេះ។

ខាង​ក្រោម​នេះ ជា​កម្រង​រូបភាព​ពិត​ៗ​មួយ​ចំនួន​លើ​កប៉ាល់ Titanic មុន​ហេតុការណ៍​អាក្រក់​បុក​ផ្ទាំង​ទឹកកក​បាន​កើត​ឡើង ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន៖

១. រូបភាព​ដំបូង​គេ​បង្អស់​ពី​រូបរាង​កប៉ាល់ Titanic

កប៉ាល់ Titanic ជា​នាវា​ដ៏​ធំ​ដំបូង​គេ​លើ​ពិភព​លោក​ដែល​មាន​ប្រវែង​រហូត​ដល់ ២៦៩ ម៉ែត្រ មាន​ ១០ ជាន់ និង​អាច​បើកបរ​​ក្នុង​ល្បឿន ៣៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កប៉ាល់​នេះ​ដែរ អាច​ផ្ទុក​ក្រុម​ការងារ​រ​ចំនួន ៨៨៥ នាក់ និង​អ្នក​ដំណើរ​រហូត​ដល់ ២ ៤៧១ នាក់។

២. រូបភាព​នាយ​នាវា ឈរ​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍

ពិត​ណាស់ លើ​កប៉ាល់​តែង​តែ​មាន​នាយ​នាវា។ នេះ​ជា​រូបភាព​នាយ​នាវា លោក Edward J.Smith (រូប​ស្ដាំ​ដៃ) និង​អ្នក​រួម​ការងារ​របស់​លោក​ដែល​ជា​អ្នក​ត្រួតត្រា​លើ​នាវា Hugh Walter McElroy។

៣. អ្នក​ដំណើរ​​នៅ​លើ​កប៉ាល់

តាម​រយៈ​រូបភាព​មួយ​នេះ បង្ហាញ​ថា អ្នក​ដំណើរ​​កំពុង​ដើរ​លេង​លើ​កប៉ាល់ Titanic ជិត​គ្នា​ជាមួយ​ទូក​សម្រាប់​សង្គ្រោះ មុន​សោកនាដកម្ម​បាន​កើត​ឡើង។

៤. ក្មេង​កំពុង​លេង

រូបភាព​នេះ បង្ហាញ​ពី​ក្មេង​ដែល​មិន​ដឹង​អ្វី កំពុង​លេង​យ៉ាង​សប្បាយ​លើ​កប៉ាល់ ប៉ុន្មាន​ថ្ងៃ​មុន​ហេតុការណ៍​ដ៏​អាក្រក់​នោះ​បាន​កើត​ឡើង។

៥. “Unsinkable Molly Brown” ជន​រងគ្រោះ​ដែល​រស់​រាន​មាន​ជីវិត​ពី​ការ​លិច​កប៉ាល់

លោក​ស្រី Margaret Brown ដែល​ហៅ​ក្រៅ​ថា Molly ជា​អ្នក​ដំណើរ​លំដាប់​លេខ ១ លើ​កប៉ាល់ Titanic។ ជាមួយ​និង​ដើម​កំណើត​ជា​អ្នក​ថ្លៃថ្នូរ រួម​ទាំង​ជា​អ្នក​មាន​ស្តុក​ស្ដម្ភ​ផង​នេះ ភាព​ល្បីល្បាញ​របស់​នាង​ត្រូវ​បាន​សាយភាយ​គ្រប់​ទិស​ទី។ នៅ​ក្នុង​រឿង នាង​ជា​មនុស្ស​ម្នាក់​ដែល​ការពារ​តួអង្គ Jack Dawson។

៦. ជន​បង្ក​ហេតុ (ផ្ទាំង​ទឹកកក)

នេះ​ជា​រូបភាព​ផ្ទាំង​ទឹកកក​ដែល​បណ្ដាល​ឲ្យ​កប៉ាល់​មាន​ការ​លិច​លង់។ រូបភាព​នេះ ត្រូវ​បាន​ថត​ដោយ​នាវិក​លើ​នាវា​ម្នាក់​ឈ្មោះ Prinz Adalbert នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩១២ ចំណាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​នៅ​ខាង​ត្បូង​នៃ​ការ​លិច​កប៉ាល់។

៧. ទូក​ជួយ​សង្គ្រោះ

រូបភាព​បង្ហាញ​ពី​សកម្មភាព​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​ចេញ​ពី​បំណែក​កប៉ាល់​ដែល​បាន​លិច។

៨. ក្រុម​អ្នក​រស់រាន​មាន​ជីវិត​ចុង​ក្រោយ

តាម​មើល រូបភាព​នេះ​គ្មាន​អ្វី​ពិសេស​នោះ​ទេ ប៉ុន្តែ​វា​ជា​រូបភាព​ចុង​ក្រោយ​របស់​ក្រុម​អ្នក​រស់​រាន​មាន​ជីវិត​ពី​ការ​លិច​កប៉ាល់។

៩. កប៉ាល់​សង្គ្រោះ​បាន​មក​ដល់

នៅ​អំឡុង​ម៉ោង ២ និង ២០ នាទី​យប់ កប៉ាល់ Titanic បាន​លិច​បាត់​ទាំង​ស្រុង។ ២ម៉ោង​ក្រោយ​មក "Carpathia” ដែល​ជា​កប៉ាល់​ដែល​នៅ​ក្បែរ​ៗ​នោះ បាន​មក​ជួយ​សង្គ្រោះ​អ្នក​ដំណើរ។

១០. ក្រុម​គ្រួសារ​វ័យ​ក្មេង​ដែល​រួច​ផុត​ពី​ការ​លិចលង់​លើ​កប៉ាល់

គ្រួសារ​វ័យ​ក្មេង​មួយ​នេះ​បាន​រួច​ផុត​ជីវិត​ពី​ការ​លិច​កប៉ាល់​ Titanic។ តាម​រយៈ​រូបភាព សង្កេត​ឃើញ​ថា ពួកគេ​នៅ​មាន​ភាព​ភ័យ​ខ្លាច​ដក់​ជាប់​ក្នុង​ចិត្ត​នៅ​ឡើយ។

១១. ម្ដាយ និង​កូន​ស្រី

អ្នក​ដំណើរ​​ខ្លះ ពិត​ជា​មាន​សំណាង​ជាង​អ្នក​ដទៃ​ពិត​មែន ជាក់​ស្ដែង​ដូច​ម្ដាយ​កូន ២ នាក់​នេះ បាន​រួច​ផុត​ជីវិត​ពី​ការ​លិច​កប៉ាល់។

១២. អ្នក​ដំណើរ​ម្នាក់​ទៀត​ដែល​នៅ​រស់រាន​មាន​ជីវិត

លោក Stuart Collet ជា​អ្នក​រួច​ផុត​ជីវិត​មួយ​រូប​ទៀត។ សរុប​ចុង​ក្រោយ អ្នក​ដំណើរ​ប្រមាណ ១ ៥១៧​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។

១៣. ក្មេងកំព្រា​ដែល​រស់​រាន​មាន​ជីវិត

Michel អាយុ ៤ ឆ្នាំ (នៅ​ខាង​ឆ្វេង) និង Edmond Navratil អាយុ ២ ឆ្នាំ (នៅ​ខាង​ស្ដាំ)។ បង​ប្អូន​ប្រុស​ទាំង ២ រូប​នេះ ត្រូវ​បាន​គេ​ហៅ​ថា ក្មេង​កំព្រា​លើ​ Titanic ក្រោយ​ការ​លិច​លង់​បាន​ឆក់​យក​ជីវិត​របស់​ឪពុក​ពួកគេ​ទៅ។

១៤. អ្នក​រស់រាន​ទាំង​អស់​បាន​មក​ដល់​លើ​គោក

​​​​​​អ្នក​រស់រាន​​មួយ​ចំនួន​បាន​បញ្ជូន​មកដល់​តំបន់ Millbay Docks និង Plymouth នៃ​ប្រទេស​អង់គ្លេស។ ពួកគេ​មើល​ទៅ​ហត់នឿយ​ខ្លាំង។

១៥. នៅ​មុខ​ការិយាល័យ White Star

White Star ជា​ប្រធាន​ក្រុមហ៊ុន​​នាវា​មួយ នៅ​ចន្លោះ​ចុង​សតវត្ស​ទី ១៩ និង​ដើម​សតវត្ស​ទី ២០។ ក្រុមហ៊ុន​នេះ​ក៏​ជា​ម្ចាស់​ពាក់​កណ្ដាល​នៃ​កប៉ាល់ Titanic ផង​ដែរ។ នៅ​ក្នុង​រូបភាព​នេះ គឺ​ជា​ការ​ជួបជុំ​របស់​មនុស្ស​ជា​ច្រើន​មក​កាន់​មុខ​ការិយាល័យ ក្រោយ​ទទួល​ដំណឹង​ពី​សោកនាដកម្ម​លិច​កប៉ាល់។

១៦. មនុស្ស​ជា​ច្រើន​នាំ​គ្នា​ឈរ​ចាំ​ទទួល​អ្នក​នៅ​រស់​រាន​​មាន​ជីវិត

តាម​រយៈ​រូបភាព អាច​ស្រម៉ៃ​បាន​ថា ក្រុម​គ្រួសារ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ប៉ុណ្ណា ដោយ​ពួកគេ​​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ថា​សាច់​ញាតិ​របស់​ខ្លួន​នៅ​រស់ ឬ​ស្លាប់​នោះ​ទេ។

១៧. សោកនាដកម្ម​លើ​ទំព័រ​មុខ​កាសែត

ក្មេង​ប្រុស​ម្នាក់​បាន​លក់​កាសែត Evening News ដែល​នៅ​លើ​ទំព័រ​មុខ​បាន​សរសេរ​ចំណង​ជើង​ធំ​ៗ​ថា៖ "សោកនាដកម្ម​កប៉ាល់ Titanic: ការ​បាត់​បង់​ជីវិត​ដ៏​ច្រើន​បំផុត"។

១៨. សកម្មភាព​សប្បុរសធម៌​ជួយ​សង្គ្រោះ​អ្នក​រួច​ផុត​ជីវិត

អ្នក​សិល្បករ​អាមេរិក លោក George M.Cohan (នៅ​ខាង​ឆ្វេង) បាន​លក់​កាសែត​ចម្លង​ក្នុង​ទីក្រុង​ញ៉ូយ៉ក​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​រៃ​អង្គាស​ប្រាក់​ជូន​ជន​រងគ្រោះ និង​គ្រួសារ​តែ​រួច​ផុត​ពី​ការ​ស្លាប់។

១៩. ការ​ប្រគល់​ពាន​រង្វាន់​ជូន​នាយ​នាវា Arthur Henri Rostron

​Arthur Henri Rostron ជា​នាយ​នាវា​របស់​កប៉ាល់ Carpathia ដែល​បាន​ទៅ​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​លើ​កប៉ាល់ Titanic។ ជន​រង​គ្រោះ​ដែល​នៅ​រស់​ទាំង​អស់​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​អរគុណ​លោក ដោយ​ផ្ដល់​ជូន​ជា​ពាន​ធ្វើ​ពី​ប្រាក់​មួយ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៩១២។

២០. រូប​សំណាក់​គូ​ស្នេហ៍ Isidor និង Ida Straus ក្នុង​ទីក្រុងញ៉ូយ៉ក

រូប​សំណាក់​រម្លឹក​ការ​ចង​ចាំ​គូ​ស្នេហ៍ Isidor និង Ida Straus ដែល​បាន​ស្លាប់​ជាមួយ​គ្នា​ក្នុង​កប៉ាល់ Titanic ដោយ​សារ​ពួកគេ​មិន​ចង់​បែក​គ្នា។

ប្រភព៖ EasyVoyage ប្រែសម្រួល៖ អន សុភក្ដ្រា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី