• 2019-04-11 04:43:50
  • ព័ត៌មាន

គ្រាន់តែ​ឃើញ​កម្មវិធី​ ​បន្ទាយ​ស្រី​សង្ក្រាន្ត ចង់​ហោះ​ទៅ​ចូលរួម​ភ្លែត​ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ​នេះ

  • 2019-04-11 04:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ អង្គរ​សង្ក្រាន្ត​មិន​មាន​ការ​រៀប​ចំ​នោះ​ទេ ប៉ុន្ដែ​កម្មវិធី​សង្ក្រាន្ត​បាន​រៀប​ចំ​ស្ទើរ​គ្រប់​ទី​កន្លែង​ គ្រប់​ស្ថាប័ន អង្គភាព និង​តាម​បណ្ដា​ខេត្ត​នានា ជាពិសេស​នៅ​ខេត្ត​សៀមរាប​ក៏​មាន​រៀប​ចំ​សង្ក្រាន្ត​ផងដែរ ក្នុង​នោះ​មាន​សង្ក្រាន្ត​បន្ទាយ​ស្រី។ តើ​មាន​កម្មវិធី​អ្វី​ពិសេស​សង្ក្រាន្ត​បន្ទាយ​ស្រី ខេត្ត​សៀមរាប?

បន្ទាយ​ស្រី​សង្ក្រាន្ត ឆ្នាំ​២០១៩ បាន​ត្រៀម​រៀប​ចំ​ធ្វើ​ស្ករ​ផែន​យក្ស និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ។ ស្រុក​បន្ទាយ​ស្រី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ស្រុក​មួយ​ដែល​មាន​ការ​ផលិត​ស្ករ​ត្នោត​ ដែល​ស្ទើរ​គ្រប់​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ឆ្លង​កាត់​ស្រុក​មួយ​នេះ​រមែង​សំចត ទិញ​វត្ថុ​អនុស្សាវរីយ៍​ផង និង ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ផង។ អាជីវកម្ម​ស្ករ​ត្នោត​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ព្រៃ ឃុំ​ខ្នារ​សណ្ដាយ​ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ចម្ងាយ​ប្រមាណ​ជា​ ៧គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយ​ស្រី។

ដោយ​សារ​នៅ​ទី​នេះ​ល្បីល្បាញ​ខាង​ស្ករ​ត្នោត ឆ្នាំ​នេះ បន្ទាយស្រី​សង្ក្រាន្ត​ បាន​រៀប​ចំ​កម្មវិធី "ស្ករ​ផែន​យក្ស"។ តោះ​មក​មើល​សកម្មភាព លោក​បណ្ឌិត ណុប វុធ្ធី ប្រធានគណៈកម្មការ រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត បាន​ចុះ​ពិនិត្យ​ដំណើរការ នៃ​ការ​ធ្វើ​ស្ករ​ផែន​យក្ស របស់​ក្រុម​កម្មវិធី ស្ករ​ផែន​យក្ស ដែល​ដឹកនាំ​ដោយ លោក តូច ពលពណ្ណ:។

កម្មវិធី​អបអរសាទរ​ ចូលឆ្នាំខ្មែរ ឆ្នាំ២០១៩

រូបភាព៖ ផេកផ្លូវការ​ បន្ទាយស្រីសង្ក្រាន្ត

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់