• 2019-04-11 05:04:06
  • ព័ត៌មាន

កប់ណាស់! បាត់ដំបងឆ្នាំនេះ ធ្វើរបស់យក្ស តម្រៀបផ្លែក្រូច ៥ពាន់ផ្លែយ៉ាងឡូយ

  • 2019-04-11 05:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​សាខា ខេត្ត​បាត់ដំបង​ និង​អាជ្ញាធរ​ខេត្ត​ រៀប​ចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដ៏​ធំ​ជាលើកទី២​ ​ដើម្បី​អបអរពិធីបុណ្យ​ ចូលឆ្នាំ​ប្រពៃណីខ្មែរ ​​ទទួល​ទេវតាឆ្នាំ​ថ្មី ​(ឆ្នាំកុរ) សម្រាប់​ឆ្នាំ​២០១៩​នេះ​។

អ្វី​ដែល​ពិសេស​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ប្រចាំ​ខេត្ត​បាត់ដំបង​លើក​នេះ ​​គឺ ​រៀប​ចំ​​ដាក់​តាំង​ផ្លែ​ក្រូច​ពោធិ៍សាត់​ ជា​ផ្លែ​ឈើ​ប្រចាំ​ខេត្ត ​ដ៏​ល្បី​បំផុត​ ដែល​យក​មក​តម្រៀប​ចំនួន​​ ៥ ០០០ផ្លែ​ ​មក​ផ្គុំ​ចូលគ្នា​ ។

រូបភាព​Facebook: Vuthy Somalinh

គួរ​ជម្រាប​ថា​ ការរៀប​ចំព្រឹត្តិការណ៍​សង្ក្រាន្ត​ដ៏ធំ​ នៅ​ខេត្ត​បាត់ដំបង​នេះ​ ដើម្បី​ឆ្លើយ​តបទៅ​នឹង ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​ដែល​ទទូច​សុំឲ្យខាង​ ស.ស.យ.ក​ ​និង​អាជ្ញាធរ​ខេត្ត​រៀបចំ​ពិធីនេះ ​ព្រោះ​កន្លងមក​ ​ប្រជាពលរដ្ឋ​បានរអ៊ូរឿង​ពេល​ទៅលេង​ អង្គរ​សង្ក្រាន្ត​ម្ដងៗ​ថា ​នៅ​សៀ​មរាប​ធ្វើដំណើរ​ឆ្ងាយ ​ហើយពិបាក​រកកន្លែង​ស្នាក់នៅ​ ព្រមទាំង​ឥវ៉ាន់​លក់ថ្លៃ​ថែម​ទៀតផង​ ។ ចំពោះ​​ទីតាំង​វិញ​ នឹង​រៀប​ចំ​នៅ​បរិវេណ​​នៅ​វិទ្យាល័យ​នេតយ៉ង​ និង​សាលា​គរុកោសល្យ​ខេត្ត ព្រមទាំង​នៅតាម​ផ្លូវមួយ​ចំនួន ​ជិតរង្វង់​មូល​លោកតា​ដំបង​គ្រញូង៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់