- 2019-04-11 06:03:46
- ព័ត៌មាន
មកស្គាល់ ប្រទេសទាំង ៦ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅខែមេសាដូចកម្ពុជាដែរ
- 2019-04-11 06:03:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ប្រទេសទាំង ៦ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅខែមេសាដូចកម្ពុជាដែរ
ចន្លោះមិនឃើញ
ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់ ប្រទេសជាច្រើនរួមទាំងកម្ពុជាផង កំពុងនាំគ្នារៀបចំត្រៀមសម្រាប់សាទរឆ្នាំថ្មី។ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រព្រឹត្តរយៈពេល៣ថ្ងៃ នៅក្នុងខែចេត្រ ដែលមាន ថ្ងៃទី១ ហៅថ្ងៃមហាសង្រ្កាន្តជាថ្ងៃចូលឆ្នាំដំបូង ថ្ងៃទី២ ហៅ វ័នបត ជាថ្ងៃកណ្ដាល និងថ្ងៃទី៣ ហៅថ្ងៃឡើងសក្តិ ជាថ្ងៃចាប់ផ្ដើមចូលសករាជថ្មី។ ចំពោះប្រទេសជិតខាងក៏មានការប្រារព្ធផ្សេងៗពីគ្នាសម្រាប់ការទទួលស្វាគមន៍ឆ្នាំថ្មីផងដែរ។
ខាងក្រោមនេះ គឺជាប្រទេសទាំង ៦ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅខែមេសាដូចកម្ពុជាដែរ ៖
១. ប្រទេសឡាវ ៖ ចូលឆ្នាំថ្មីឡាវ ឬហៅថា Pi Mai
២. ប្រទេសស្រីលង្ការ ៖ ចូលឆ្នាំថ្មី Sinhalese ឬជាទូទៅហៅថា Aluth Avurudda
៣. ប្រទេសថៃ ៖ សង្ក្រាន្ត
៤. ប្រទេសមីយ៉ាន់ម៉ា ៖ សង្ក្រាន្ត ឬហៅថា Thingyan
៥. ប្រទេសឥណ្ឌានៅតំបន់ Arunachal Pradesh ៖ ពិធីបុណ្យ Sangken
៦. ខេត្ត Xishuangbanna ប្រទេសចិន ៖ ពិធីបុណ្យជះទឹក ឬចូលឆ្នាំថ្មីតៃ