- 2019-04-13 04:50:30
- ព័ត៌មាន
សង្ក្រាន្តវិទ្យាល័យបញ្ចប់ដោយជោគជ័យ មានអ្នកចូលរួមប្រហែលបួនម៉ឺននាក់
- 2019-04-13 04:50:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ក្រាន្តវិទ្យាល័យបញ្ចប់ដោយជោគជ័យ មានអ្នកចូលរួមប្រហែលបួនម៉ឺននាក់
ចន្លោះមិនឃើញ
សង្ក្រាន្តវិទ្យាល័យ ជំនាន់ទី៤ ដែលធ្វើឡើងក្រោមប្រធានបទ “សិល្បៈប្រជាប្រិយ យុវជនសម័យថ្មី ស្មារតីតែមួយ” កាលពីថ្ងៃទី ០៥ រហូត ដល់ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ កន្លងមកដែលវិទ្យាល័យឥន្ទ្រទេវីធ្ចើជាម្ចាស់ផ្ទះនោះបានបញ្ជប់ដោយរលូន និង ទទួលការគាំទ្រខ្លាំងបំផុតជាជាងឆ្នាំមុនៗ។
តាមការប៉ាន់ស្មានសង្ក្រាន្តនេះ មានអ្នកចូលរួមប្រហែលបួនម៉ឺននាក់។ មិនមែនត្រឹមតែប្អូនៗវិទ្យាល័យនោះដែលចូលរួម ព្រោះថាបងប្អូនសិស្សនិស្សិតតាមបណ្តាសាកលវិទ្យាល័យនានាជាច្រើន ចូលរួមយ៉ាងកុះករ។ ស្ទើរតែ៦០ភាគរយទៅហើយដែលអ្នកចូលរួមភាគច្រើនគឺជានិស្សិតឆ្នាំទី ១ និង ទី២ ព្រោះថាភាគច្រើនអ្នកដែលស្គាល់កម្មវិធីនេះគឺពួកគាត់ទើបតែបញ្ជប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយបន្តការសិក្សាតាមបណ្តាសាកលវិទ្យាល័យផ្សេងៗ
គួរបញ្ជាក់ថាសង្ក្រាន្តវិទ្យាល័យ ធ្វើឡើង ដើម្បីសាបព្រោះនៅទម្រង់សិល្បៈខ្មែរ ពិសេសនាឳកាសចូលឆ្នាំថ្មី។ ដូចនេះ អ្នកចូលរួមទាំងអស់បានចូលរួមលើកស្ទួយ និង រាំសប្បាយរីករាយ ជាមួយនឹងចង្វាក់ប្រជាប្រិយខ្មែរ។ វាពិតជាភ្ញាក់ផ្អើល ដែលសម្លេងហ៊ោកញ្ជៀវរំពងឡើង របស់បងប្អូនអ្នកចូលរួមយើងរាំលេងយ៉ាងសប្បាយក្រោមស្មារតីអធ្យាស្រ័យ ស្រលាញ់រាប់អានគ្នា នាមជាជាតិខ្មែរតែមួយ៕