• 2019-05-09 03:24:06
  • ព័ត៌មាន

អ្នក​ណា​ធ្វើ​ឱ្យ​បែក​ថូ? រើស​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នេះ​នឹង​​ទាយ​ដឹង​ចរិត​លក្ខណៈ​របស់​អ្នក​ច្បាស់ៗ

  • 2019-05-09 03:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗ​កើត​មក​មាន​ចរិត​ខុស​ៗ​គ្នា​ តែ​មិន​មែន​ខុស​គ្នា​ទាំង​ស្រុង​នោះ​ទេ​មាន​អ្នក​ខ្លះ​មាន​ចរិត​លក្ខណៈ​ស្រដៀង​គ្នា​ដែរ។​ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​មនុស្ស​ពីរ​នាក់​ដែល​មាន​អត្ត​ចរិត​ខុស​គ្នា​អាច​ធ្វើ​ជា​មិត្ត​គ្នា​បាន​ ហើយ​មនុស្ស​ពីរ​នាក់​ដែល​មាន​ចរិត​ដូច​គ្នា​ហេតុ​អ្វី​ជា​សត្រូវ​នឹង​គ្នា? បើ​ចង់​ដឹង​គួរ​តែ​សាក​ល្បង​ឆ្លើយ​នូវ​សំណួរ​នេះ​ "តើ​អ្នក​ណា​ធ្វើ​បែក​ថូ​ផ្កា?”​

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​មើល​រូប​នេះ​ហើយ​គិត​ថា​ អ្នក​ណា​ជា​អ្នក​ធ្វើ​បែក​ថូ​ផ្កា?​ នៅ​ក្នុង​រូប​នេះ​គឺ​គ្មាន​តម្រុយ​អ្វី​នោះ​ទេ​ តែ​ត្រូវ​ចាំ​ថា​អ្វី​ដែល​អ្នក​ជ្រើស​រើស​គឺ​ជា​ចម្លើយ​សម្រាប់​ខ្លួន​អ្នក​ព្រោះ​សំណួរ​នេះ​គ្មាន​ចម្លើយ​ណា​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។ អ្នក​គ្រាន់​តែ​រើស​ក្មេង​ម្នាក់​ក្នុង​ចំណោម​៤​ដែល​អ្នក​គិត​ថា​ជា​អ្នក​ធ្វើ​បែក​ថូ​ផ្កា​នោះ​យើង​នឹង​ប្រាប់​អ្នក​ពី​ចរិត​លក្ខណៈ​របស់​អ្នក។

តើ​អ្នក​ជ្រើស​រើស​ហើយ​ឬ​នៅ​?​ បើ​ជ្រើស​រើស​ហើយ​សូម​មើល​ចម្លើយ​របស់​អ្នក​នៅ​ខាង​ក្រោម៖

១.​ អ្នក​ជ្រើស​រើស​យក​ ក្មេងA

ក្មេងA​គឺ​ជា​ជម្រើស​ដែល​សម​ហេតុ​សម​ផល​ក៏​ព្រោះ​តែ​គេ​មើល​ទៅ​ក្រោម​ប្រៀប​ដូច​ជា​មាន​វិប្បដិសារី​នូវ​កំហុស​អ្វី​មួយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្មេង​ម្នាក់​នេះ​មើល​ទៅ​ជា​អ្នក​ដែល​ត្រូវ​គេ​ស្តី​បន្ទោស​គ្រប់​ពេល​។ មើល​ទៅ​គេ​ក៏​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ទោះ​បី​ជា​មិន​មាន​ភស្តុតាង​ក៏​ដោយ​។ ហើយ​គេ​ក៏​អាច​ជា​មនុស្ស​ដែល​ទម្លាក់​កំហុស​គ្រប់​យ៉ាង​លើ​ខ្លួន​ឯង​។

*ចម្លើយ៖ យោង​ទៅ​តាម​ការ​ជ្រើស​រើស​របស់​អ្នក​បាន​បង្ហាញ​ថា​ អ្នក​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អិត​ល្អន់​ហើយ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​។ ជា​ពិសេសអ្នក​ប្រយ័ត្ន​ចំពោះ​របស់​និង​មនុស្ស​ជុំ​វិញ​ខ្លួន។

២.​ អ្នក​ជ្រើស​រើស​យក​ ក្មេង B

ក្មេង​ស្រី​ B​ មើល​ទៅ​ជា​ក្មេង​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​ក្មេង​ទាំង​៥​ ហើយ​ក៏​អាច​ជា​ក្មេង​ដែល​ត្រូវ​មើល​ថែ​ប្អូនៗ​ពេល​ដែល​ម្តាយ​រវល់​។ នាង​មើល​ទៅ​ក្មេង​ប្រុស​ A ​ ប្រៀប​បី​ដូច​ជា​គេ​ជា​អ្នក​ធ្វើ​បែក​ថូ​ផ្កា។ ប៉ុន្តែ​អ្នក​ក៏​អាច​មើល​ឃើញ​ពី​ស្នាម​ញញឹម​បង្កប់​ដោយ​ភាព​សើច​ចំអក​ដូច​ជា​នាង​បាន​យក​ឈ្នះ​លើ​អ្វី​មួយ។ ឬ​ក៏​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា​ នាង​ព្យាយាម​សើច​ដើម្បី​កុំ​ឱ្យ​គេ​សង្ស័យ​លើ​ខ្លួន។

*ចម្លើយ៖ ប្រសិន​បើ​អ្នក​ជ្រើស​រើស​នាង​ នោះ​បាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​មនសិការ​ខ្ពស់​។ អ្នក​ជឿ​ជាក់​លើ​ការ​ស្វែង​យល់​ពី​មនុស្ស​ម្នាក់​ឱ្យ​បាន​ច្បាស់​មុន​នឹង​វាយ​តម្លៃ​គេ​ ហើយ​អ្នក​តែង​ផ្តល់​ក្តី​ស្រលាញ់​ឱ្យ​អ្នក​ដែល​ត្រូវ​ការ។​ អ្នក​ក៏​មិន​មែន​ជា​មនុស្ស​ដែល​រត់​ចោល​មិត្ត​ភក្តិ​ពេល​មាន​អាសន្ន​ដែរ។ អ្នក​យល់​ពី​បញ្ហា​របស់​មនុស្ស​ម្នាក់ៗ​ហើយ​ព្យាយាម​វាយ​តម្លៃ​ដោយ​ផ្អែក​លើហេតុ​ផល​និង​ដំណោះ​ស្រាយ​ដ៏​ល្អ។

៣.​ អ្នក​ជ្រើស​រើស​យក​ ក្មេង C

ក្មេង​ C ​គឺ​ជា​ក្មេង​ដែល​មើល​ទៅ​គួរ​ឱ្យ​សង្ស័យ​ជាង​គេ។ ​កាយ​វិការ​របស់​គេ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​លាក់​បាំង​ មើល​ទៅ​ដៃ​របស់​គេ​គឺ​ដាក់​នៅ​ក្នុង​ហោ​ប៉ៅ​ដូច​ជា​ព្យាយាម​បិទបាំង​អារម្មណ៍​របស់​គេ​។ មើល​ទៅ​គេ​ដូច​ជា​កំពុង​គិត​ថា​ "គេ​មិន​ឆ្កួត​នឹង​ធ្វើ​វា​ទេ" តែ​តាម​ពិត​ទៅ​គេ​ក៏​អាច​គិត​ថា​ "ត្រឹម​ត្រូវ​ហើយ​គេ​ជា​អ្នក​ធ្វើ​តែ​គេ​នឹង​ទម្លាក់​កំហុស​ទៅ​លើ​ក្មេង​ A​ ព្រោះ​គ្រប់​គ្នា​កំពុង​តែ​សង្ស័យ​ក្មេង​នោះ"។​

*ចម្លើយ៖ ប្រសិន​បើ​អ្នក​ជ្រើស​រើស​ក្មេង​ប្រុស​ម្នាក់​នេះ​ ហើយ​អ្នក​គិត​ថា​គេ​កំពុង​តែ​ព្យាយាម​បិទ​បាំង​ទោស​កំហុស​នោះ​បាន​ន័យ​ថា​អ្នក​មាន​ភាព​ជា​មេ​ដឹក​នាំ។ ​អ្នក​អាច​សង្កេត​ឃើញ​ពី​បញ្ហា​របស់​មនុស្ស​ទៅ​តាម​កាលៈទេសៈ។​ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ប្រយ័ត្ន​ចំពោះ​មនុស្ស​ជុំ​វិញ​ខ្លួន​ ប៉ុន្តែ​មិន​បញ្ចេញ​ឱ្យ​គេ​បាន​ដឹង​នោះ​ទេ។

៤.​ អ្នក​ជ្រើស​រើស​យក​ ក្មេង D

ក្មេង​ស្រី​ម្នាក់​នេះ​ទៅ​ជិត​ម្តាយ​របស់​គេ​ហើយ​ក្តោប​រ៉ូប​របស់​ខ្លួន​ប្រៀប​បី​ដូច​ជា​កំពុង​តែ​ភិតភ័យ​ពី​លទ្ធផល​នៃ​ការ​ធ្វើ​បែក​ថូ​ផ្កា​ប្រសិន​បើ​នាង​ជា​អ្នក​ធ្វើ​បែក។​ នាង​ជា​ក្មេង​តែ​ម្នាក់​ដែល​មើល​ទៅ​ថូ​ផ្កា​ ហើយ​ព្យាយាម​ខិត​ទៅ​ជិត​ម្តាយ​ដើម្បី​ជៀស​វាង​ពី​ការ​ស្តី​បន្ទោស​ឬ​ការ​ពិន័យ​របស់​ម្តាយ។

ចម្លើយ៖ យោង​ទោ​តាម​ការ​សិក្សា​ផ្នែក​ចិត្ត​វិទ្យា​ ប្រសិន​បើ​អ្នក​ជ្រើស​រើស​ក្មេង​ស្រី​នេះ​អាច​បង្ហាញ​ឱ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​និង​អាច​ទុក​ចិត្ត​បាន។ ហើយ​នេះ​ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​អ្នក​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​ដែរ​។ រាល់​ថ្ងៃ​អ្នក​ខិត​ខំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​ប្រសើរ​ឡើង​ដោយ​ចង​ចាំ​ទុក​រាល់​កំហុស​និង​ចំណុច​អវិជ្ជមាន​របស់​អ្នក​នៅ​ក្នុង​ចិត្ត​ជានិច្ច។ ​ប៉ុន្តែ​អ្នក​ងាយ​ទុក​ចិត្ត​អ្នក​ដទៃ​និង​ជា​មនុស្ស​ឆេវ​ឆាវ​ឆាប់​ប្រតិកម្ម​នឹង​រឿង​អ្វី​មួយ៕​

ប្រភព៖ Kanha ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

មតិយោបល់