• 2019-05-10 08:12:40
  • ព័ត៌មាន

ចូលចិត្ដដើរកុំឲ្យខក «Wing’s Travel Weekend» បញ្ចុះតម្លៃធំៗជួយសន្សំលុយបានច្រើន

  • 2019-05-10 08:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ! សម្រាប់​អ្នក​​ចូល​ចិត្ត​ដើរ​លេង​​ចុង​សប្ដាហ៍ ជុំ​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​សប្បាយៗ ​ព្រោះ​ឥលូវ​នេះ ចេញ​ហើយ​កម្មវិធី ប្រូម៉ូសិន​កប់​ៗ​ទ្រុង​ទ្រាយ​ធំ​ថ្មី​សម្បូរ​បែប មួយ​ឈ្មោះ​ថា «Wing’s Travel Weekend» ពី​ធនាគារ​ឯកទេស​ WING។

ទើប​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ក្នុង​សប្ដាហ៍​នេះ «Wing’s Travel Weekend» នឹង​ផ្ដល់​ភាព​រំជើប​រំជួល​ថ្មី​មួយ​ជូន​ដល់​អតិថិជន​ WING ទាំង​អស់​តាមរយៈ ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ ៤០% សម្រាប់​រយៈ​ពេល​ប្រហែល ១ខែ។​

ប្រម៉ូសិន​នេះ​មាន​​​សុពលភាព​ចាប់​ពី ​ថ្ងៃ​សុក្រ ទី ១០ ដល់​ថ្ងៃ​ទី ៣០ ខែឧសភា ២០១៩​នេះ​ប៉ុណ្ណោះ

អតិថិជន​ ត្រូវ​កក់ ឬ ទូទាត់ តាមរយៈ​កាតគណនីវីង WINGPayវីងម៉ាស្ទ័រកាត នឹង​ទទួល​ការ​បញ្ចុះ​តម្លៃ ដូចជា ៖

  • ៤០% សម្រាប់​ការ​កក់​កន្លែង​ស្នាក់​នៅ​សណ្ឋាគារ Royal Sands Resort ​ដោយ​ប្រើ ឬ វីង​ម៉ាស្ទ័រកាត អតិថិជន​តម្រូវ​ឲ្យ​អនុវត្ត​តាម​របៀប​ត្រឹម​ត្រូវ​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​នេះ។​​

  • ៣០% សម្រាប់​ការ​ទិញ​ សំបុត្រឡាន និង​កាណូត នៅ​លើ​គេហទំព័រ Cambodiaticket ពេល​ទូទាត់​តាម WINGPay។។

លម្អិត​ពី​ប្រូម៉ូសិន «Wing’s Travel Weekend»​ ដូច​ខាងក្រោម​ ៖

១. បញ្ចុះ​តម្លៃ ៤០% ពេល​កក់​កន្លែង​ស្នាក់​នៅ​សណ្ឋាគារ Royal Sands​ Resort តាម​រយៈ​ការ​ប្រើ​ប្រាស់ វីង​ម៉ាស្ទ័រកាត

  • កក់​ទុក​មុន ៖ ចាប់​ពី ឥលូវ​នេះ ដល់ ៣១ ឧសភា ២០១៩ ។

  • ពេល​ស្នាក់​នៅ ៖ ចាប់​ពី​ខែ ឧសភា ដល់​ តុលា ២០១៩ ។

  • ការ​បញ្ចុះ​តម្លៃ​នេះ​មាន​សុពលភាព​សម្រាប់​ថ្លៃ​ស្នាក់​នៅ និង​កក់​ទូក​ជិះ​កម្សាន្ត។

  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០% បន្ថែម​លើ​ថ្លៃ​ម្ហូប​អាហារ និង​ភេសជ្ជៈ ម៉ាស្សា​ ស្បា និង​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ទៀត​នៅ​លើ​កោះ​។ មាន​សុពល​ភាព​ចាប់​ពី​ពេល​នេះ ដល់​ចុង​ខែ​តុលា ២០១៩​ប៉ុណ្ណោះ។

  • អតិថិជន​ត្រូវ​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ទៅ​កក់​បន្ទប់ នៅ​សណ្ឋាគារ ដឹ រ៉ូយ៉ាល់​សេន កោះ​រ៉ុង តាម​រយៈ​លេខ ០78 888 260

  • ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​អតិថិជន​គឺ​ជា​អ្នក​ប្រើ​ប្រាស់​សេវា​កម្ម​វីង (មិន​ថា​ជា​កម្មវិធី​ស្មាត​ហ្វូន​វីង ឬ​វីង​ម៉ាស្ទ័រកាត) អតិថិជន​ត្រូវ​តម្រូវ​ឲ្យ​ផ្ញើ​រូប​ថត​គណនី ឬ​កាត​គណនី​វីង របស់​គាត់​ទៅ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​សណ្ឋាគារ ដឹ រ៉ូយ៉ាល់​សេន កោះ​រ៉ុង។

  • Royal Sands នឹង​ទូរស័ព្ទ​ទៅ​កាន់​អតិថិជន​ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន។ អតិថិជន​ត្រូវ​បង់​ប្រាក់​ថ្លៃ​សណ្ឋាគារ​ដែល​បញ្ចុះ​តម្លៃ​ស្នាក់​នៅ​របស់​ពួក​គាត់។

២. បញ្ចុះ​តម្លៃ ៣០% លើ​ថ្លៃ​សំបុត្រឡាន និង​កាណូត

  • កក់​ទុក​មុន ៖ ចាប់​ពី​ថ្ងៃ​ទី ៩ ដល់ ១៩​ ឧសភា ២០១៩

  • ពេល​ធ្វើ​ដំណើរ ៖ ចាប់​ពី​ថ្ងៃ​ទី ៩ ដល់​ ៣១ ឧសភា ២០១៩។ ដើម្បី​ទទួល​បាន​ប្រូម៉ូសិន ៖

  • ចូល​ទៅ​កាន់​គេហទំព័រ Cambodiaticket

  • កក់​ពេល​វេលា និង​ទី​តាំង​សម្រាប់​ដំណើរ​កម្សាន្ត

  • ជ្រើស​រើស WINGPay សម្រាប់​ការ​ទូ​ទាត់​ថ្លៃ​សំបុត្រ

  • ទូ​ទាត់​ថ្លៃ​សំបុត្រ​ដែល​បាន​បញ្ចុះ​តម្លៃ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់៖www.wingmoney.com/en/category/promo ឬ ទាក់ទងលេខ៖ 023 999 989

អត្ថបទ៖ លីដា

មតិយោបល់