• 2019-05-23 06:50:00
  • ព័ត៌មាន

មកដឹងសមត្ថភាពដ៏ឆ្នើមរបស់អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា សែរាជវង្សក្មេងជាងគេរបស់កម្ពុជា

  • 2019-05-23 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អង្គ​ម្ចាស់ក្សត្រី​​តូច​ នរោត្តម ជេនណា ជា​បុត្រី​ទី​ពីរ​របស់​អ្នក​អង្គ​ម្ចាស់​ នរោត្តម​ បុប្ឆារី​។​ ទ្រង់​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​ ១១ ខែមីនា​ ឆ្នាំ​ ២០១១​ មក​ដល់​បច្ចុប្បន្ន​ទ្រង់​មាន​ព្រះ​ជន្ម ៨​ ព្រះ​វស្សា​ហើយ​។​

ប្រភព៖ ដើមមាន

បណ្ដា​​អ្នក​លេង​បណ្ដាញ​សង្គម​ facebook ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​ជា​មួយ​នឹង​សម្រស់​ ព្រមទាំងសមត្ថភាព​ជា​ច្រើន​​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ទាំង​វ័យ​ក្មេង​របស់​ទ្រង់​។​

ក្រៅ​ពី​មាន​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​ដូច​តារា​បរទេស​ ទ្រង់​អាច​និយាយ​រហូត​ដល់​ ៥​ ភាសា​ គឺ ខ្មែរ​ ថៃ​ ចិន​ បារាំង​ និង​អង់គ្លេស។​

បើ​និយាយ​ពី​សមត្ថភាព​ផ្នែក​សិល្បៈ​វិញ​ ទ្រង់​អាច​ច្រៀង​បាន​ទាំង​ចម្រៀង​សម័យ​ ​បុរាណ​ និង​ដើរ​ម៉ូដ​ថែម​ទៀត​ផង​ ហើយ​​ពេល​ទំនេរ​ពី​ការសិក្សា​ ទ្រង់​ចូល​ចិត្ត​ហាត់​រាំ​បែប​ K-Pop ​។​

ទស្សនា​វីដេអូ​ខាង​ក្រោម​ទើប​ដឹង​ថា​អង្គ​ម្ចាស់ក្សត្រី​​តូច ជេនណា ពូកែ​កម្រិត​ណា ​៖

ចុចអាន៖ តាំង​ចិត្ត​មោះមុត ជូលី ថា​មិន​ពឹង​តែ​សម្រស់ និង​សិល្បៈ តែ​នឹង​ខំ​រៀន​យក​លេខ​១​ឲ្យ​បាន!

អត្ថបទ៖ ឃួន​ សុលីកា

មតិយោបល់