• 2019-05-24 08:02:50
  • ព័ត៌មាន

ចុះ​តម្លៃ​សាហាវ​ណាស់! រីសត​កំពូល​ស្អាត The Royal Sand ចុះ​តម្លៃ ៤០% ត្រឹម​ចុង​ខែ​តុលា​នេះ

  • 2019-05-24 08:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«Wing’s Travel Weekend» កំពុង​​ផ្ដល់​ភាព​រំជើប​រំជួល​​ដ៏​ពិសេស​មួយ​ជូន​ដល់​អតិថិជន​ WING ទាំង​អស់​តាមរយៈ​ការ​បញ្ចុះ​តម្លៃ​ដល់​​ទៅ ៤០% នៅ​​​​សណ្ឋាគារ The Royal Sand ដែល​ជា​រីសត​ដ៏​ស្អាត​ដូច​ឋានសួគ៌​លើ​កោះ​រុង​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​បំណាច​ខែ​តុលា​ឯណោះ។

ការ​បញ្ចុះ​តម្លៃ​នេះ​ នឹង​ផ្ដល់​ជូន​​សម្រាប់​ការ​កក់​កន្លែង​ស្នាក់​នៅ​សណ្ឋាគារ The Royal Sands​ Resort តាម​រយៈ​ការ​ប្រើ​ប្រាស់ វីង​ម៉ាស្ទ័រ​កាត។ លក្ខខណ្ឌ​​ផ្សេងៗ​សម្រាប់​​គម្រោង​នេះ​មាន​ដូចជា៖
  • កក់​ទុក​មុន ៖ ចាប់​ពី ឥលូវ​នេះ ដល់ ៣១ ឧសភា ២០១៩ ។
  • ពេល​ស្នាក់​នៅ ៖ ចាប់​ពី​ខែ ឧសភា ដល់​ តុលា ២០១៩ ។
  • ការ​បញ្ចុះ​តម្លៃ​នេះ​មាន​សុពលភាព​សម្រាប់​ថ្លៃ​ស្នាក់​នៅ និង​កក់​ទូក​ជិះ​កម្សាន្ត។
  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០% បន្ថែម​លើ​ថ្លៃ​ម្ហូប​អាហារ និង​ភេសជ្ជៈ ម៉ាស្សា​ ស្បា និង​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ទៀត​នៅ​លើ​កោះ​។ មាន​សុពល​ភាព​ចាប់​ពី​ពេល​នេះ ដល់​ចុង​ខែ​តុលា ២០១៩​ប៉ុណ្ណោះ។
  • អតិថិជន​ត្រូវ​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ទៅ​កក់​បន្ទប់ នៅ​សណ្ឋាគារ ដឹ រ៉ូយ៉ាល់​សេន កោះ​រ៉ុង តាម​រយៈ​លេខ ០78 888 260 ។
  • ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​អតិថិជន​គឺ​ជា​អ្នក​ប្រើ​ប្រាស់​សេវា​កម្ម​វីង (មិន​ថា​ជា​កម្មវិធី​ស្មាត​ហ្វូន​វីង ឬ​វីង​ម៉ាស្ទ័រកាត) អតិថិជន​ត្រូវ​តម្រូវ​ឲ្យ​ផ្ញើ​រូប​ថត​គណនី ឬ​កាត​គណនី​វីង របស់​គាត់​ទៅ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​សណ្ឋាគារ ដឹ រ៉ូយ៉ាល់​សេន កោះ​រ៉ុង។
  • Royal Sands នឹង​ទូរស័ព្ទ​ទៅ​កាន់​អតិថិជន​ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន។ អតិថិជន​ត្រូវ​បង់​ប្រាក់​ថ្លៃ​សណ្ឋាគារ​ដែល​បញ្ចុះ​តម្លៃ​ស្នាក់​នៅ​របស់​ពួក​គាត់។

កុំ​ភ្លេច រួសរាន់​កក់​បន្ទប់​ឥឡូវ​នេះ ដើម្បី​បាន​នាំ​មនុស្ស​ពិសេស ទៅ​ស្រូប​យក​បទពិសោធន៍​ថ្មី​នៅ​រីសត​ដ៏​ស្អាត និង​ទំនើប​ជាង​គេ​នៅ​កោះរុង។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់៖www.wingmoney.com/en/category/promo ឬ ទាក់ទង​លេខ៖ 023 999 989៕

អត្ថបទ៖ សុខណា

មតិយោបល់