- 2019-06-14 02:39:16
- ព័ត៌មាន
ក្រោយបាតុកម្ម យុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងចេញប្រមូលសំរាម
- 2019-06-14 02:39:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយបាតុកម្ម យុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងចេញប្រមូលសំរាម
ចន្លោះមិនឃើញ
កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះនៅទីក្រុងហុងកុង មានការប្រមូលផ្ដុំធ្វើបាតុកម្មប្រឆាំងនឹងសេចក្ដីព្រាងច្បាប់បត្យាប័នអ្នកទោសទៅកាន់ចិនដីគោក ហើយបាតុកម្មនេះបានឈានដល់មានផ្ទុះអំពើហិង្សាទៀតផង។
ក្រៅពីអ្វីដែលគេបានឃើញក្រៅពីបាតុកម្ម ក៏មានការកោតសរសើរដល់យុវជនហុងកុងផងដែរចំពោះការទទួលខុសត្រូវរបស់ពួកគេក្នុងការសម្អាតបរិស្ថាន។
នៅម៉ោង២ទាបភ្លឺកាលពីថ្ងៃព្រហស្បតិ៍វីដេអូរបស់ក្រុមយុវជនហុងកុងមួយក្រុមត្រូវបានចែករំលែកជាច្រើនដងស្ដីពីសកម្មភាពសម្អាតទីក្រុងរបស់ពួកគេ។
យុវតីម្នាក់និយាយថាខ្លួនត្រូវតែសម្អាតសំរាមដែលសេសសល់ពីការប្រមូលផ្ដុំដ៏ធំពេលបាតុកម្មនោះ។ នេះដោយហេតុថាជាកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការរក្សាបរិស្ថាន និងជួយសម្រាលការងារអ្នកអនាម័យទីក្រុង។
បុរសវ័យ៣០ឆ្នាំម្នាក់លើកឡើងដែរដែរ ពេលប៉ះទង្កិចគ្នាក្រុមបាតុករបានរត់ចេញពីកន្លែងប្រមូលផ្ដុំ ហើយលោកបានមកជាថ្មីនៅជិតភ្លឺគិតថាមានមនុស្សនៅខ្លះ តែមិនមាននោះទេ មានតែក្រុមយុវជនជួយសម្អាតទីក្រុង ឃើញដូចនេះ លោកក៏ចូលរួមសម្អាតជាមួយគ្នានេះដែរ៕