• 2019-06-14 07:55:33
  • ព័ត៌មាន

មកស្គាល់ប្រទេស​១០​ដែលជនភៀស​ខ្លួន​ចង់ទៅ​រស់នៅ​បំផុត​

  • 2019-06-14 07:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ទេស​ចំនួន​១០​ដែល​ប្រ​ជា​ជន​នៅ​ក្នុង​ប្រ​ទេស​ជួប​សង្គ្រាម ឬ​អសន្តិសុខ​សង្គម​ចង់ទៅរស់​នៅ ហើយ​សហរដ្ឋ​អាមេរិក​ជា​ប្រ​ទេស​គោល​ដៅ​ទី​មួយ​របស់​អ្នក​ទាំង​នោះ។

ការស្ទង់មតិ​មួយនេះ​​ធ្វើឡើង​ចន្លោះ​ឆ្នាំ២០១៣ ដល់​ឆ្នាំ​២០១៦ លើ​ប្រ​ជា​ជន​៥៨៧ ០០០​នាក់​​មាន​អាយុ​លើស​ពី​១៥ឆ្នាំ មក​​ពី​ប្រ​ទេស​ចំនួន១៥៦។

ការ​សិក្សា​បង្ហាញ​ថា​នៅ​ពេល​ប្រ​ទេស​កំណើត​ជួប​បញ្ហាអសន្តិសុខ មានសង្គ្រាម គ្រោះមហន្តរាយ និង​គ្មានការងារធ្វើ​ជា​ដើមនោះ ប្រ​ទេស​ទាំង​១០​នេះ​ជាគោល​ដៅ​របស់​ជន​មាន​បំណង​ភៀសខ្លួន​ទៅ​រស់​នៅ។

ប្រទេស​គោល​ដៅ​ចំបង​របស់​អ្នក​ទាំង​នោះ​គឺសហ​រដ្ឋ​អា​ម៉េរិក​ បន្ទាប់មក​គឺ​ប្រ​ទេសអាល្លឺមង់ កាណាដា ចក្រភព​អង់គ្លេស បារាំង អូស្រ្តាលី អារ៉ាប់ប៊ីសាអូឌីត អេស្ប៉ាញ អ៊ីតាលី និង​ស្វីស៕

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់