- 2019-07-02 08:46:23
- ព័ត៌មាន
ក្រសួងការបរទេសកម្ពុជា បង្កើតកម្មវិធីប្រកួតប្រជែងគូរ Logo សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣
- 2019-07-02 08:46:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការបរទេសកម្ពុជា បង្កើតកម្មវិធីប្រកួតប្រជែងគូរ Logo សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣
ចន្លោះមិនឃើញ
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចូលរួមប្រកួតប្រជែងនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ឆ្នាំ២០២០ នៅព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីជូនដំណឹងចុះថ្ងៃទី ០១ កក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នឹងរៀបចំប្រកួតប្រជែងគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលនឹងប្រព្រឹត្តិទៅនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២០ខាងមុខ។
ការគូរ Logo នេះ ផ្អែកលើឯកសារទស្សនទាននៃកិច្ចប្រជុំកំពូលនេះ ដូចមានគោរពជូនភ្ជាប់។ ជាមួយគ្នានេះដែរ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សូមផ្ដល់ជូននូវគំរូ Logo ខ្លះៗនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបមុនៗ (ដូចមានជូនភ្ជាប់) សម្រាប់ជាមូលដ្ឋានក្នុងការគូរ។
ជ័យលាភីនឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ៤លានរៀល។
បេក្ខជន ដែលចូលរួមប្រកួតប្រជែងត្រូវបញ្ជូន Logo ដោយពន្យល់ពីអត្ថន័យនៃ Logo មកអ៉ីម៉េល--asem.cambodia@gmail.com ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ ដើម្បីគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ធ្វើការវាយតម្លៃ៕
សូមអានសេចក្ដីជូនដំណឹងទាំងស្រុង ខាងក្រោមនេះ៖