• 2019-07-16 14:08:22
  • ព័ត៌មាន

ប្រទេស​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​មាន​ព្រលានយន្តហោះ

  • 2019-07-16 14:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋាន​ដែល​ចាស់​ជាង​គេ​នៅ​លើ​ពិភពលោក​គឺ​ អាកាសយានដ្ឋាន​ College Park នៃ​សហរដ្ឋអាមេរិក​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០៩។ ដោយឡែក​ក្នុង​ទ្វីប​អាស៊ី​យើង​វិញ ប្រទេស​សៀម (ថៃ​បច្ចុប្បន្ន​) ជា​ប្រទេស​ដែល​មាន​អាកាសយានដ្ឋាន​មុន​គេ​បង្អស់។

ព្រលានយន្តហោះដនមឿងនៅឆ្នាំ១៩៨១

អាកាសយានដ្ឋាន​នោះ​មាន​ឈ្មោះ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ដនមឿង ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩១៤ ដែល​ស្ថិត​នៅ​កំឡុង​ពេល​ដែល​ប្រទេស​អាស៊ី​ភាគ​ច្រើន​កំពុង​ស្ថិត​ក្រោម​អាណានិគម​របស់​ពួក​អឺរ៉ុប។

តាម​ពិត​ទៅ អាកាសយានដ្ឋាន​នេះ​ពេល​បើក​ឡើង​ដំបូង​ ជា​មូលដ្ឋាន​ទ័ព​អាកាស​របស់​ថៃ ដែល​បង្កើត​ឡើង​មួយ​ឆ្នាំ​មុន​នោះ ហើយ​ក៏​បើក​ឲ្យ​ជន​ស៊ីវិល​ប្រើប្រាស់​នៅ​ឆ្នាំ​១៩២៤។

ព្រលាន​យន្តហោះ​នេះ ក្នុង​ពេល​បច្ចុប្បន្ន​ទទួល​ភ្ញៀវ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ដោយ​ក្នុង​ឆ្នាំ​២០១៨ មាន​ភ្ញៀវ​សរុប ៤០​លាន​នាក់ ដោយ​ភ្ញៀវ​ជាតិ ២៤​លាន​នាក់ និង​អន្តរជាតិ ១៥​លាន​នាក់៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់