• 2019-08-02 07:09:25
  • ព័ត៌មាន

អគ្គិភ័យ​ឆេះកណ្ដាលក្រុងព្រឹកមិញ គ្រប់គ្រង​ស្ថានការណ៍បាន​ហើយ ប៉ុន្ដែមានសមត្ថកិច្ចម្នាក់​សន្លប់ឈ្លក់ផ្សែង​

  • 2019-08-02 07:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​ មន្រ្តី​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ម្នាក់​​បាន​សន្លប់​ ដោយសារ​ឈ្លក់​ផ្សែង​ខ្លាំង នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្ដុក​ស្នោ នៅ​ផ្សារ​ទំនើប​អូឡាំព្យា រាជធានី​ភ្នំពេញ។ យ៉ាងណាក៏ដោយ​ ស្ថានភាព​អគ្គិភ័យ​ត្រូវ​បាន​គ្រប់​គ្រង​បាន​ទាំង​ស្រុង​ នៅ​វេលាម៉ោង ១១ព្រឹក ថ្ងៃ​ទី ២ សីហា ឆ្នាំ២០១៩​នេះ។ នេះ​បើយោង​តាម​សេចក្ដីរាយការណ៍​របស់​​គេហទំព័រ​របស់ អគ្គ​ស្នងការនគរបាល​រាជធានី​ភ្នំពេញ។

យ៉ាងណាក៏ដោយ​ ​​មូលហេតុ​ និង​ទំហំ​នៃ​ការ​ខូចខាត​​ សមត្ថកិច្ច​នៅ​មិន​ទាន់​​បញ្ជាក់​នៅឡើយ​ទេ​។

ក្រុមការងារ​ Sabay បាន​ចុះ​ទៅ​ផ្ដិតរូបផ្ទាល់​នៅ​ក្នុង​កន្លែង​ហេតុ ដូច្នេះ​ សូមប្រិយមិត្ត​មើលសកម្មភាព​ របស់​សមត្ថកិច្ច និង​កម្លាំងពាក់ព័ន្ធ ក៏ដូចជា​ ទិដ្ឋភាពទូទៅ ដែល​បាន​រួមគ្នា​ដុតដៃដុតជើង ពន្លត់​អគ្គីភ័យ​​ធ្វើ​ឲ្យ​ផ្សែងហុយទ្រលោម នៅកណ្ដាល​ក្រុង​ភ្នំពេញ ក្នុង​ខណ្ឌ៧មករា ដូចខាងក្រោម​នេះ៖

[វីដេអូ Live ពី​ព្រឹត្តិការណ៍​អគ្គីភ័យ ព្រឹកមិញ]

មតិយោបល់