• 2019-08-12 08:35:00
  • ព័ត៌មាន

មកដឹងពីមូលហេតុមនុស្សល្បីលឿនដូចផ្លេកបន្ទោរទាំងនេះ ដោយមិនបានព្រាងទុក

  • 2019-08-12 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ​ ចង់​ល្បី​ឈ្មោះ​លឿន​ មិន​មែន​ជា​រឿង​ពិបាក​ទេ ព្រោះ​មាន​បណ្តាញ​សង្គម ចាំ​ចែក​ចាយ​តៗ​គ្នា លឿន​​ខ្លាំង​ណាស់​។ អ្នក​ខ្លះ​ល្បី​ដោយ​សារ​តែ​មាន​ទេពកោសល្យ ហើយ​ខ្លះ​ទៀត ដោយ​សារ​តែមាន​រូប​រាង​លេច​ធ្លោ​ជា​ដើម។

ថ្ងៃ​នេះ​ដែរ​វេបសាយ "កញ្ញា"* នឹង​បង្ហាញ​មុខ​មនុស្ស​​​ ៥​ រូប ដែល​បាន​ផ្ទុះ​ល្បី លឿន​ដូច​ផ្លេក​បន្ទោរ​ ត្រឹម​រយៈ​ពេល​មួយ​យប់​ដោយ​មិន​បាន​ព្រាង​ទុក​។

១. Baddie Winkle

លោក​យាយ​ដ៏​លេច​ធ្លោ​​ម្នាក់​នេះ បាន​ឆក់​យក​​ចំណាប់​អារម្មណ៍​​ពី​មនុស្ស​ជា​ច្រើន ដោយ​សារ​តែ​ចៅទួត​បាន​បង្ហោះ​រូប​ថត​របស់​គាត់​នៅ​ក្នុង Instagram ។ ឥលូវ​នេះ​លោក​យាយ​មាន​ចំនួន​អ្នក​គាំទ្រ​តាម​ដាន (Follower) ដល់​ទៅ​៣​លាន​នាក់ ហើយ​គាត់​នៅ​តែ​បន្ត​រស់​នៅ​ក្នុង​ជីវិត​​ស្រស់​ស្រាយ ជាមួយ​នឹង​ស្ទីល​ប្លែក​ៗ​ទាក់ទាញ​។​

២.  Nusret Gökçe

នេះ​គឺ​ជា​មេ​ចុងភៅ​ជនជាតិ​ទួរគី​ ដែល​ល្បី​ល្បាញ​ដោយ​សារ​តែ​ស្នាដៃ​វីដេអូ​ចម្អិន​សាច់ ដែល​មើល​ទៅ​គាត់​ដូច​ជា​ស្រលាញ់​និង​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​វា​ណាស់​។​ ឥលូវ​នេះ គាត់​មាន​​ចំនួន Follower ដល់​ទៅ​ ៩​លាន​នាក់។ សូម្បី​តែ​តារា​ល្បី ដូច​ជា​ Leonardo DiCaprio ក៏​ចូល​តាម​ដាន​ដែរ។

៣.  Arshad Khan

អ្នក​លក់​តែ​ក្នុង​បរិវេណ​ផ្សារ​អ៊ីស្លាម៉ាបាដ ​វ័យ ១៨​ឆ្នាំ​រូប​នេះ​ បាន​ល្បី​ឈ្មោះ​ត្រឹម​រយៈ​ពេល​១​យប់​ ដោយ​សារ​អ្នក​ថត​រូប​ម្នាក់ បាន​បង្ហោះ​រូប​ដ៏​សង្ហា​ជាមួយ​នឹង​កែវ​ភ្នែក​ពណ៌​ខៀវ ចូល​ទៅ​ក្នុង Instagram របស់​គាត់ និង​មាន​ចំនួន​អ្នក​ចុច​ Like រាប់​ពាន់​ភ្លាម​ៗ។ ឥលូវ​នេះ Arshad Khan បាន​ចុះ​កុង​ត្រា ធ្វើ​ជា​តារា​ម៉ូដែល និង​មាន​ក្តី​សុបិន ចង់​ក្លាយ​ជា​តារា​ភាព​យន្ត​ផង​ដែរ។

៤. ​Lee Minwei

បុរស​សង្ហា វ័យ​២២ឆ្នាំ រូបនេះ គឺ​ជា​កម្លាំង​ប៉ូលិស​ជំនួយ ក្នុង​ព្រលាន​យន្តហោះ Changi ប្រទេស​សិង្ហបុរី។ ថ្ងៃ​មួយ​មាន​ភ្ញៀវ​ធ្វើ​ដំណើរ​ម្នាក់ បាន​ថត​រូប​របស់​លោក ក្នុង​អំឡុង​ពេល​ពិនិត្យ​លិខិត​ឆ្លង​ដែន។ មិន​បាន​ប៉ុន្មាន​ផង ដោយ​សារ​តែ​រូប​រាង​សង្ហា​ ស្នាម​ញញឹម​មាន​មន្ត​ស្នេហ៍ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ព្រម​ទាំង​សុំ​ថត​រូប​ជាមួយ​ ឲ្យ​តែ​ពេល​ទៅ​ប្រលាន​ត្រូវ​ហោះ​ហើរ​ម្តងៗ​។

៥. វេជ្ជបណ្ឌិត Mike

វេជ្ជបណ្ឌិត Mike ល្បីល្បាញ​ដោយ​សារ​តែ​លោក​តែង​តែ​​បង្ហោះ​រូប​ថត និង​សកម្មភាព​ប្រចាំ​ថ្ងៃ​ នៅ​ក្នុង​ Instagram។ ​រូប​រាង​សង្ហា​រឹង​មាំ​ពិត​មែន​ លោក​វេជ្ជបណ្ឌិត Mike នៅ​តែ​ប្រកែក​មិន​ព្រម​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូត​ ទោះ​បី​មាន​គេ​ស្នើ​ឲ្យ​ធ្វើ​ក៏​ដោយ​។ គ្រូពេទ្យ​សង្ហា​​បាន​យក​​ភាព​ល្បីល្បាញ​​របស់​​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ថែរក្សា​​សុខភាព​ និង​ចូល​រួម​​គាំ​ទ្រ អង្គការ​សប្បុរស​ធម៌៕​

ចុចអានបន្ត៖ តោះមក​ស្វែង​យល់​ពីឈ្មោះ​ដើមឈើ​ ដែលជា​​តំណាង​ឲ្យ​ប្រទេស​នីមួយៗ!

ប្រភព៖ Brightside | top10khoj ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់