- 2019-08-16 06:12:33
- ព័ត៌មាន
ទូតអាម៉េរិកថ្មីធ្លាប់កាន់តំណែងធំៗច្រើន និងចេះច្រើនភាសា
- 2019-08-16 06:12:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតអាម៉េរិកថ្មីធ្លាប់កាន់តំណែងធំៗច្រើន និងចេះច្រើនភាសា
ចន្លោះមិនឃើញ
ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីនឹងមដល់កម្ពុជានៅពេលខាងមុខនេះ បន្ទាប់ពីបានការអនុម័តយល់ព្រមពីព្រឹទ្ធសភារួចមក។ លោកW. Patrick Murphy ត្រូវព្រឹទ្ធសភាអាម៉េរិកអនុម័តយល់ព្រមឲ្យក្លាយជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តាមសំណើរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។បើតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជាលោកនឹងមកដល់កម្ពុជានៅពេលឆាប់ៗនេះ។
តើ លោក Patrick Murphy ជានរណា?
បើតាមព័ត៌មានពីវែបសាយwww.state.govជាង២៥ឆ្នាំបម្រើការនៅក្នុងក្រសួងការបរទេសអាម៉េរិក លោកបានកាន់តំណែងធំៗមួយចំនួនដូចជាអនុប្រធានបេសកកម្ម និងជាភារធារីប្រចាំក្រុងបាងកកពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ជាឧបការីរងការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិចពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។
លោកក៏ធ្លាប់បានធ្វើជាតំណាងពិសេសស្ដីទីប្រចាំប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ និងជាអនុប្រធានបេសកកម្មរបស់ស្ថានទូតអាម៉េរិកប្រចាំទីក្រុងMaseru ប្រទេសLesothoនៅតំបន់អាហ្វ្រិកពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។
ក្រៅពីតំណែងទាំងនេះលោក Murphyក៏ធ្លាប់បម្រើការជានាយករងប្រចាំតំបន់អាស៊ីដីគោក ២០១០ ដល់២០១១ និងជាមន្ត្រីនៅប្រទេសឡាវ និងមីយ៉ាន់ម៉ាពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០។ ក្រៅពីប្រទេសទាំងនេះលោកក៏ធ្លាប់បម្រើការនៅប្រទេសចិន អ៊ឺរ៉ាក់ កាម៉េរ៉ូន និងGuinea ជាដើម។អ្វីដែលសំខាន់លោកក៏ធ្លាប់ជាអ្នកស្ម័គ្រចិត្តរបស់Peace Corps នៅកម្ពុជាផងដែរ។
និយាយពីការសិក្សាវិញលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យVermont និងអនុបណ្ឌិតនៅសាកលវិទ្យាល័យJohns Hopkins និងអនុបណ្ឌិតមួយទៀតនៅសាកលវិទ្យាល័យ the National War College និងបានសិក្សានៅវិទ្យាស្ថានមួយនៅបារាំងមានឈ្មោះថា’Institut Européen des Hautes Études Internationales។
បើនិយាយដល់ភាសាបរទេសវិញលោកអាចនិយាយបានភាសាបារាំង អេស្ប៉ាញ ចិន( Cantonese)និងភាសាភូមា៕